អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស រៀបចំសិក្ខាសាលាការអភិវឌ្ឍន៍ធនធាន​មនុស្ស ធានាគុណភាពផ្ទៃក្នុង ឆ្លើយតបលើស្តង់ដាគ្រឹះស្ថានឧត្តមសិក្សា​

(ភ្នំពេញ)៖ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាល​បេះដូង​មាសប្រចាំ ប្រទេស ជប៉ុន បានថ្លែងគូសបញ្ជាក់ថា ចំណេះដឹង​នៃការវាយតម្លៃគុណភាពផ្ទៃក្នុងសម្រាប់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាពិតជាមានសារៈសំខាន់ខ្លាំងណាស់។

នាពេលខាងមុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាមួយនេះ នឹងវិវឌ្ឍន៍ខ្លួនក្លាយជាគ្រឹះស្ថានឧត្តមសិក្សាមួយដ៏មានគុណភាពលើការបណ្តុះបណ្តាលគរុនិស្សិត ដែលជាគ្រូបង្រៀនអប់រំកាយ ព្រមទាំងបង្រៀនមុខ​វិជ្ជា​មួយនេះ​ប្រកបដោយគុណភាពនៅតាមបណ្តាលសាលាធម្យមសិក្សាទូទាំងរាជធានីខេត្តនៃប្រទេសកម្ពុជា។ ដូចនេះ ការវាយតម្លៃគុណភាពផ្ទៃក្នុងពិតជាមានភាពចាំបាច់​ណាស់សម្រាប់មន្រ្តីបម្រើការងារនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាត្រូវពង្រឹង​បន្ថែមចំណេះដឹងអំពីការវាយតម្លៃលើការធានាគុណភាពផ្ទៃក្នុង។

លោកអគ្គលេខាធិការ បានពន្យល់ទៀតថា សិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍​ធនធាន​មនុស្សធានា​គុណភាពផ្ទៃក្នុងដែលរៀបចំឡើងដោយអង្គការ​ក្រៅរដ្ឋភិបាលបេះដូងមាសនាពេលនេះ មានគោលបំណងឱ្យសិក្ខាកាមបាន​ស្វែងយល់ជាមួយគ្នាដឹងអំពីរបាយការណ៍ស្វ័យវាយតម្លៃ ប្រព័ន្ធ និងរចនាសម្ព័ន្ធនៃធានាគុណភាពផ្ទៃក្នុង ពង្រឹងចំណេះដឹងដល់សិក្ខាកាម​ដែលជាសមាជិកនៃអនុគណៈកម្មាធានាគុណភាពផ្ទៃក្នុង អនុគណៈកម្មាការ​អភិវឌ្ឍគ្រូបង្រៀន និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

តាមរយៈរបាយការណ៍ស្វ័យវាយតម្លៃមួយនេះធ្វើឱ្យយើងបានដឹងអ្វីដែលអាចប្រៀមធៀបបានជាមួយស្តង់ដាគ្រឹះស្ថានឧត្តមសិក្សា នេះជាការបោះជំហ៊ាន​ឆ្ពោះទៅ​មុខ​​របស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាប្រកប​ដោយ​គុណភាពនាពេលខាងមុខ។ ដើម្បីឱ្យសម្រេចបានទៅតាមផែន​ការដែលបាន​គ្រោងទុកនៃជំហ៊ានវិវឌ្ឍន៍នេះ ភាគីនៃអនុគណៈកម្មាការពាក់ព័ន្ធ និងមន្តី្រនៃវិទ្យាស្ថានជិតអប់រំកាយ និងកីឡា ត្រូវចូលរួមក្នុង​ការចងក្រង​របាយការណ៍ស្វ័យវាយតម្លៃប្រចាំឆ្នាំ ពិនិត្យតាមដានលើការចាត់ចែងកិច្ចការ​រដ្ឋបាលធានាគុណភាពផ្ទៃក្នុង និងការពិនិត្យតាមដានលើថ្នាក់សិក្សាជាដើម ។

លោក នីស៊ីយ៉ាម៉ា ណាអូគិ ជឿជាក់យ៉ាងមុតម៉ាំថា សិក្ខាសាលាដែលអង្គការរៀបចំ​ឡើងជាបន្តបន្ទាប់ និងជួយឱ្យមន្ត្រី និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និង​កីឡា អភិវឌ្ឍសមត្ថភាពរបស់ខ្លួនអាចវាយតម្លៃគុណភាពផ្ទៃក្នុង​ស្របតាម​ស្តង់ដា​គ្រឹះស្ថានឧត្តមសិក្សា ដែលជាការរួមចំណែកជួយឱ្យវិទ្យាស្ថានជាតិអប់រំកា យនិង​កី​ឡាបានក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញក្នុងពេលឆាប់ៗខាងមុខនេះ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner