ក្រុមហ៊ុន MSI ពង្រីកវិសាលភាពការលេងហ្គេមទៅជាឧបករណ៍យួរដៃដែលរួមបញ្ចូលគ្នាជាមួយនឹង Skull & Bones

ភ្នំពេញ ៖ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា AI ដែលកំពុងតែវាយលុកលឿនដូចព្យុះក្នុងពិភពលោក ក្រុមហ៊ុន MSI ដែលជាម៉ាកយីហោកុំព្យូទ័រយួរដៃប្រណិតឈានមុខគេលើពិភពលោកមួយបានបោះជំហានតាមរយៈជំនាញវិជ្ជាជីវៈរបស់ខ្លួនទៅលើសោភ័ណភាពដ៏ប្រណិត ប្រព័ន្ធដំណើរការខ្លាំង និងបច្ចេកវិទ្យាច្នៃប្រឌិត ។ ក្រុមហ៊ុន MSI បានប្រកាសចេញនូវឧបករណ៍ហ្គេមយួរដៃស៊េរីថ្មីគឺ MSI Claw ។ រចនាឡើងផ្អែកលើរូបរាង ដំឡើងជាមួយកម្មវិធី Cooler Boost HyperFlow ផ្តាច់មុខរបស់ MSI និងបំពាក់ថ្មធំទំហំ 53WHr ជាមួយនឹងការសាកថ្មលឿនល្បឿន 65W សម្រាប់ការលេងហ្គេមបានកាន់តែយូរ ។ អ្វីដែលសំខាន់បំផុតនោះគឺ MSI Claw គឺជាឧបករណ៍ហ្គេមយួរដៃដំបូងដែលដំណើរការដោយបន្ទះឈីប Intel Core Ultra។ ឥឡូវនេះ The Claw បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកក្នុងពិភពលោក ។ វាអាចរកទិញបាននៅតាមតំណាងចែកចាយដែលមានការអនុញ្ញាតពីក្រុមហ៊ុន MSI ជាមួយនឹងតម្លៃចាប់ពី 739 ដុល្លារអាមេរិក។
ជាមួយនឹងវិធីសាស្ត្រនៃការរចនាដែលសាមញ្ញតែមានប្រយោជន៍របស់ Claw វារួមបញ្ចូលនូវម៉ាកសញ្ញានាគ MSI តាមរយៈផ្នត់គំនិតរបស់ Claw រក្សាបាននូវអត្តសញ្ញាណជាប់លាប់ដែលមានតែមួយគ្មានពីរនៃម៉ាកយីហោ MSI ។ លើសពីនេះទៅទៀត វាត្រូវបានបានរចនាឡើងដោយគិតគូរពីផាសុកភាព ដើម្បីតម្រូវទៅតាមទម្រង់ធម្មជាតិនៃការក្តាប់កាន់ ធានាបាននូវភាពងាយស្រួល ភាពស្និត និងការគ្រប់គ្រងបានច្បាស់លាស់សម្រាប់គ្រប់ទំហំដៃ ។

លើសពីនេះទៅទៀត ក្នុងការរចនាគ្រាប់ចុច ដៃបញ្ជា និងប៊ូតុង ABXY ក៏ត្រូវបានហ៊ុព័ទ្ធដោយរង្វង់ភ្លើង RGB ដើម្បីផ្តល់នូវបរិយាកាសកាន់តែប្រសើរ។ ក្រៅពីការរចនា វាក៏មាន Hall Effect Sensors នៅនឹងដៃបញ្ជាទាំងពីរ និងកៃ LT/RT ដែលជួយពន្យារអាយុកាលនៃការប្រើប្រាស់ដោយបញ្ចៀសពីការតម្រូវអោយចុចដោយផ្ទាល់ដើម្បីដំណើរការ។

MSI Claw បំពាក់មកជាមួយនឹងបច្ចេកវិទ្យា Cooler Boost HyperFlow ដែលមានការរចនាជាមួយនឹងកង្ហារពីរ និងបំពង់កម្តៅពីរនៅខាងក្នុង។ វាជាការវិវត្តថ្មីនៃការរចនាលំហូរកម្តៅខាងក្នុងដែលប្តូរទិសដៅនៃលំហូរខ្យល់ដើម្បីធ្វើឲ្យត្រជាក់ផ្នែកខាងក្នុង ដោយរក្សាសមាសធាតុទាំងអស់ឲ្យត្រជាក់ដូច្នេះអ្នកប្រើប្រាស់អាចលេងហ្គេមបានកាន់តែយូរ។ ដំណើរការដោយបន្ទះឈីប Core Ultra ចុងក្រោយបង្អស់របស់ Intel បច្ចេកវិទ្យា XeSS ដ៏ទំនើបរបស់ Intel បានផ្លាស់ប្តូរបទពិសោធន៍លេងហ្គេមសម្រាប់អ្នកចូលចិត្តលេងនៅគ្រប់ទីកន្លែង ដោយមានការគាំទ្រច្រើនជាង 50 ហ្គេម ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមងាយស្រួលរីករាយជាមួយឧបករណ៍ហ្គេមយួរដៃចល័តបែបនេះ។
MSI Claw ថែមទាំងបានកែសម្រួលកម្មវិធីដ៏មានអានុភាពដើម្បីភាពងាយស្រួលនៃការប្រើប្រាស់នោះគឺ MSI Center M។វាផ្តល់នូវមុខងារជាច្រើនសម្រាប់អ្នកលេងក្នុងការរុករក រួមទាំងផ្ទៃប្រើប្រាស់សាមញ្ញក្នុងការចូលប្រើ AI Engine ចុងក្រោយបង្អស់ និងលក្ខខណ្ឌអ្នកប្រើប្រាស់ដែលអាចប្ដូរតាមបំណង សោ Marco ផ្តាច់មុខក្នុងការដំឡើង និងមុខងារពិសេសៗជាច្រើនទៀតកំពុងរង់ចាំអ្នកលេងដើម្បីស្វែងរក។

អ្វីដែលពិតជាធ្វើឲ្យឧបករណ៍ហ្គេមមួយនេះខុសប្លែកគេនោះ គឺថាមពលថ្មដែលកាន់បានយូររបស់វា។ MSI Claw បំពាក់មកជាមួយនូវថ្មទំហំ 53 WHr ដែលផ្តល់នូវលក្ខខណ្ឌនៃការប្រើប្រាស់បានរហូតទៅដល់ 2 ម៉ោង ។ វាគឺជាពេលវេលាដែលថាមពលដ៏មានប្រសិទ្ធិភាពជួបជាមួយនឹងដំណើរការដ៏មានអានុភាព— លេងហ្គេមកាន់តែយូរ តែស៊ីថ្មតិច។
App Player ផ្តាច់មុខធ្វើឲ្យ MSI Claw គឺជាឧបករណ៍ហ្គេមយួរដៃតែមួយគត់ដែលផ្តល់នូវបណ្ណាល័យហ្គេមដ៏ធំទូលាយបំផុត គ្របដណ្តប់ហ្គេមទាំងប្រភេទ Windows និងហ្គេមទូរស័ព្ទ Android ដោយផ្តល់នូវវេទិកាហ្គេមជាច្រើនដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អ្នកលេងហ្គេម។
ឥឡូវនេះក្រុមហ៊ុន MSI ភ្ជាប់មកជាមួយនូវកញ្ចប់ពិសេសសម្រាប់ការបញ្ជាទិញ Claw ចាប់ពីថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2024 ដល់ថ្ងៃទី 31 ខែ តុលា ឆ្នាំ 2024។ The Claw ភ្ជាប់មកជាមួយនូវហ្គេមឥតគិតថ្លៃពី “Skull and Bones” (តម្លៃ 60 ដុល្លារអាមេរិក)។
MSI Claw គឺត្រៀមខ្លួនរួចជាស្រេចឥឡូវនេះដើម្បីធ្វើឲ្យប្រសើរឡើង និងស្វែងយល់បន្ថែមជាមួយអ្នក។ ស្វែងរកជាវឥឡូវនេះនៅតាមតំណាងចែកចាយដែលមានការអនុញ្ញាតពីក្រុមហ៊ុន MSI ។ ព័ត៌មានលម្អិតអំពីផលិតផលអាចរកបាននៅលើគេហទំព័រ kh.msi.com។

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner