គណៈគ្រប់គ្រងធនាគារ អេស ប៊ី អាយ លី ហួរ ផ្តល់សេវាអតិថិជនដោយផ្ទាល់ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈគ្រប់គ្រងទាំងអស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ បានមកបម្រើអតិថិជនដោយផ្ទាល់ នៅតាមបញ្ជររបស់ធនាគារ សាខារាជធានីភ្នំពេញ និងសាខាខេត្តជាប់រាជធានីភ្នំពេញ ទាំងអស់។កម្មវិធីនេះរៀបចំឡើងគឺជាការប្ដេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រងធនាគារ ក្នុងការផ្ដល់សេវាអតិថិជនអតិថិជនឲ្យកាន់តែប្រសើរ កាន់តែជិតស្និទ្ធ បង្កើន ទំនុកចិត្ត និងការជឿជាក់មកលើធនាគារ អេស ប៊ី អាយ លី ហួរ ។

លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានបញ្ជាក់ថា អតិថិជនជាបុគ្គលសំខាន់ដែលបុគ្គលិកគ្រប់រូប ត្រូវយកចិត្តទុកដាក់ បម្រើពួកគាត់ឲ្យល្អ ជាមួយភាពរួសរាយរាក់ទាក់ ការគោរព ការយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ តម្លាភាព និងផ្តល់តម្លៃដល់គ្រប់អតិថិជនទាំងអស់ ពីព្រោះយើងធ្វើដំណើរមកដល់ថ្ងៃនេះ ក៏ដោយសារមានការគាំទ្រពីអតិថិជនទាំងអស់។ លោកអគ្គនាយកបន្ថែមថា បុគ្គលិកទាំងអស់នៅក្នុងធនាគារ អេស ប៊ី អាយ លី ហួរ មានតួនាទីក្នុងការផ្តល់សេវាអតិថិជន មិនមែនជាតួនាទីរបស់បុគ្គលិកជួរមុខតែមួយនោះទេ។

លោក ផាត់ រតនា នាយកប្រតិបតិ្តសវនកម្មផ្ទៃក្នុងរបស់ធនាគារ អេស ប៊ី អាយ លី ហួរ មានប្រសាសន៍ថា ការចូលរួមនេះដែរ ក៏ដើម្បីស្វែងយល់ពីការផ្តល់សេវាអតិថិជននៅតាមបញ្ជរ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃដល់អតិថិជនទាំងអស់ ចំពោះការគាំទ្រប្រើប្រាស់សេវាហិរញ្ញវត្ថុនៅធនាគារ អេស ប៊ី អាយ លី ហួរ។ លោកនាយកប្រតិបត្តិបន្ថែមថា ការផ្តល់សេវាអតិថិជន មិនមែនមានតែបុគ្គលិកជួរមុខ ដែលមានតួនាទីជាសន្តិសុខ មន្ត្រីសេវាអតិថិជន និងហេរញ្ញិកនោះទេ តែគ្រប់តួនាទីទាំងអស់គ្នានៅក្នុងធនាគារទាំងមូល ជាពិសេសគណៈគ្រប់គ្រងទាំងអស់ ក៏មានតួនាទីសំខាន់ក្នុងផ្តល់សេវាអតិថិជននេះដែរ។ ដើម្បីថ្លែងអំណរគុណដល់អតិថិជន នៅក្នុងថ្ងៃដ៏ពិសេសនេះ អតិថិជននឹងទទួលបានវត្ថុអនុស្សាវរីយ៍ដែលផ្តល់ជូនដោយគណៈគ្រប់គ្រងដែលកំពុងផ្តល់សេវាអតិថិជននៅទីនោះផ្ទាល់តែម្តង។

សូមបញ្ជាក់ថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តរវាង អ្នកឧកញ៉ា លី ហួរ និង ក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បច្ចុប្បន្ននេះ ធនាគារមានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១,០០០លានដុល្លារ មានសាខាសរុបចំនួន ៤៩ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សរុបជាង ៣០ដែលបានដាក់ដំណើរការនៅទីតាំងសក្តានុពលផ្សេងៗគ្នា៕ អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner