នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ រកឃើញកូនផ្សោតកើតថ្មី ១ក្បាលបន្ថែមទៀតនៅអន្លង់កាំពី ខេត្តក្រចេះ

(ភ្នំពេញ)៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង ៩:១០នាទីព្រឹក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ២ក្បាលផ្សេងទៀត។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងនៅថ្ងៃទី ១ ខែ ឧសភានេះថា”នេះគឺជាកូនផ្សោតទី៨ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ” ។

ជាមួយនឹងការរកឃើញវត្តមានកូនផ្សោតទើបកើតថ្មីមួយក្បាលថ្មីនេះដែរក្រសួងការសិកម្មបានអំពាវនាវឱ្យដល់ពលរដ្ឋពិសេសស ប្រជានេសាទបើបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩ ១៨ ១៤ ៤ និង ០១៧៨១៨៣៨២ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner