ជនសង្ស័យ ៣៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី១ ខែឧសភា

ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១៤នាក់ស្រី ៦នាក់ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៤នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ០១ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៣២៧៩០១,៤២ក្រាម។ មេតំហ្វេតាមីន(Wy)ស្មើ ៨៨,៥៥ក្រាម។

កេតាមីន(Ke)ស្មើ ២២៦៨៤,០ក្រាម។ អុិចស្តាសុី(mdma)ស្មើ ១១៩៩១,៨៦ក្រាម។ ហេរ៉ូអុីន(Heroine )ស្មើ ២៨៤២៦,៨០ក្រាម។ លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៕ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner