ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រគល់ថវិកា​បេឡាមរណៈដល់ក្រុមគ្រួសារសពអតីតយុទ្ធជន

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីត​យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈ​កម្មាធិការ​សមាគមអតីតយុទ្ធជនស្រុកប្រាសាទសំបូរបាន​នាំ​យក​​ថវិកាបេឡាមរណសង្គ្រោះចំនួនបួនលានរៀល និង​អំណោយ​ស្បៀង​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មាន អង្ករ មី ទឹកត្រីទឹក ស៊ីអ៊ីវ និងត្រីខកំប៉ុង ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន​សោធននិវត្តន៍ឈ្មោះ ទក់ ទន់ ឋានន្តរសក្ដិ អនុសេនីយ៍ទោ អាយុ៧៧ឆ្នាំ អតីត នៅអង្គភាព​យោធាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែល បាន ទទួល មរណភាព នៅភូមិតាំង​ក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយ​លោក​អនុសេនីយ៍ទោ ទក់ ទន់ ជាអតីតយុទ្ធជន ដែលធ្លាប់មាន​គុណ​បំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន។លោក​បញ្ជាក់​ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម​ទេស​រដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក​របស់បងប្អូនអតីតយុទ្ធជន ដូចជាការបែងចែកដីធ្លី ការសាង​សង់​​ផ្ទះសម្បែង​ជូនបង​ប្អូន​អតីតយុទ្ធជន ដែលមានជីវភាព​លំបាកខ្វះខាត និងការផ្ដល់នូវបណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅ​ព្យាបាលជំងឺនៅ​មន្ទីរ​ពេទ្យរដ្ឋ ដោយរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃព្យាបាលជូន។ ពេល បងប្អូនអតីតយុទ្ធជនទទួលមរណភាពមាន ថវិកាបេឡា​មរណសង្គ្រោះ សម្រាប់សម្រួលដល់ក្រុមគ្រួសារសពក្នុងការធ្វើ​បុណ្យជូនបងប្អូនអតីតយុទ្ធជន៕
ដោយ៖ប៊ុន រដ្ឋា

ads banner