សម្ដេចតេជោ ហ៊ុន សែន ផ្ដាំកាសែតប្រឆាំង និងឯកសារឱ្យមើល ដើម្បីឱ្យឈប់ល្ងង់ ពាក់ព័ន្ធការចូលនិវត្តន៍របស់អគ្គនាយកគយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំកាសែតប្រឆាំង និងឯកសារឱ្យមើល ដើម្បីឱ្យឈប់ល្ងង់ ពាក់ព័ន្ធការចូលនិវត្តន៍របស់អគ្គនាយកគយ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះឯកសារសំណើររបស់ឯកឧត្តម អូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ ដោយភ្ជាប់ជាមួយសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ថា បើចេះឲ្យគេកោត បើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿង បានថ្មីៗនេះ កាសែតប្រឆាំងដែលអះអាងថា មានមន្ត្រីគយនិយាយថា លោក គុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨ ។

សម្ដេចតេជោ បានបន្តថា មុនដំបូង ខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមក តាមសំណើរឯកឧត្តម អូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួន ខ្ញុំបានសម្រេចឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨ ។

សម្ដេចថា បន្ថែមលើនោះ ខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀត បានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំ បន្តកំណែទម្រង់គយ ប្រកបដោយជោគជ័យ។

សម្ដេចតេជោ បានសូមឱ្យមើលឯកសារជូនភ្ជាប់ជាមួយ ដើម្បីមើលឲ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផង ប្រសិនភ្នែកមិនល្អ ជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូជាដំណាក់ទីមួយ ដែលខ្ញុំលើកឡើងខាងលើ ដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទសួរដែរថា ហេតុអ្វីបានពួកអ្នក មកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែត ដែលជាកូនប្រសារខ្ញុំទៅវិញ ឬមកពីល្ងង់? ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner