ថៃឈប់ប្រើវ៉ាក់សាំង AstraZeneca ព្រោះខ្លាចកកឈាមស្លាប់

ផ្អែកតាមការចេញផ្សាយរបស់ កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលប្រទេសថៃ បានអះអាងថា ខ្លួនសម្រេចឈប់ប្រើវ៉ាក់សាំង AstraZeneca ក្រោយពេលមានការរាយការណ៍ អំពីករណីវិវាទ នៅអង់គ្លេស ជុំវិញ មនុស្សកកឈាម បណ្តាលឲ្យស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca។

ក្រសួងបានបញ្ជាក់ទៀតថា ខ្លួនមិនបានបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត នោះឡើយ ក្រោយបានដឹងអំពីហានិភ័យនៃការកកឈាមនេះ។

ក្រុមហ៊ុនវ៉ាក់សាំងផលិតនៅអង់គ្លេស AstraZeneca បានជំទាស់នឹងការចោទប្រកាន់នេះ។ យ៉ាងណាមិញ ក្រុមហ៊ុនធ្លាប់បានសារភាព នៅក្នុងឯកសារតុលាការមួយថា វ៉ាក់សាំងរបស់ខ្លួន អាចបង្កឱ្យមានរោគសញ្ញា thrombocytopenia ដែលអាចបណ្តាលឲ្យកកឈាម ក្នុងករណីខ្លះ។

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងពេលឈប់បញ្ជាទិញ AstraZeneca បច្ចប្បន្ននេះ ថៃកំពុងប្រើប្រាស់វ៉ាក់សាំង Covid-19 ប្រភេទ Pfizer និង Moderna។ ក្រោយរដូវកាលសង្ក្រាន្ត ឆ្នាំ២០២៤ ថ្មីៗនេះ ថៃបានរាយការណ៍ ពីការឆ្លងរាលដាល នៃវីរុសកូវីដ១៩ ប្រភេទថ្មី៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner