ប្រធានាធិបតីបារាំងទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន

បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅឯវិមានប្រធានាធិបតី Elysee ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍។

លោក Kishida និង លោក Macron យល់ព្រមចាប់ផ្តើមការពិភាក្សាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ ក្នុងនោះ នឹងបើកកិច្ចចរចាលើកិច្ចព្រមព្រៀងមួយ ដើម្បីរៀបចំសមយុទ្ធរួមគ្នា រវាងកងកម្លាំងស្វ័យការពាររបស់ជប៉ុន និងយោធាបារាំង។

មេដឹកនាំទាំងពីរក៏បានយល់ព្រមរក្សាកិច្ចសហការ យ៉ាងជិតស្និទ្ធ លើបញ្ហាផ្សេងទៀត ដូចជា ប្រទេសកូរ៉េខាងជើង ក៏ដូចជាស្ថានភាព នៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។ ពួកលោកក៏សង្ឃឹមថា នឹងមានការផ្លាស់ប្តូរ រវាងយុវជន តាមរយៈព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ក្នុងឆ្នាំនេះ ដែលនឹងរៀបចំឡើង នៅទីក្រុងប៉ារីស ព្រមទាំង ការតាំងពិពណ៌ពិភពលោក នៅអូសាកា នាឆ្នាំក្រោយ និងឱកាសផ្សេងៗទៀត។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅបារាំង លោក Kishida ត្រូវអញ្ជើញទៅប្រទេសប្រេស៊ីល និងប៉ារ៉ាហ្គាយ៕ ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner