ក្រុមគ្រួសារសពអតីតយុទ្ធជន បានទទួលថវិកាបេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់រៀបចំពិធីបុណ្យសព

កំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤  ក្រុមគ្រួសារសពលោកព្រិន្ទបាលឯក ជឿន ជាតិ អាយុ៧៩ ឆ្នាំ ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨១ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួល មរណភាពនៅពេលថ្មីៗនេះ ដោយរោគាពាធ បានទទួលថវិកាបេឡាមរណសង្គ្រោះ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ក្នុងការរៀបចំពិធីបុណ្យសព ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមវត្តមានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួនបួនលានរៀល និងស្បៀងអាហារមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ក្រុមគ្រួសារធ្វើបុណ្យជូនលោកព្រិន្ទបាលឯក ជឿន ជាតិ ឲ្យបានសមរម្យ៕
ដោយៈ ប៊ុន រដ្ឋា

ads banner