សងិ្ហបុរី ថៃ និងវៀតណាម ជាគោលដៅទេសចរណ៍ល្បីៗទាំង ១០ របស់ទេសចរចិន

សង្ហិបុរី៖ វៀតណាម គឺជាប្រទេសគោលដៅមួយ ក្នុងចំណោមគោលដៅពេញនិយមបំផុតចំនួន ១០ របស់អ្នកទេសចរចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាពលកម្មចំនួន ៥ថ្ងៃរបស់ប្រទេសចិនដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ផ្អែកតាមទិន្នន័យនៃការកក់ជើងហោះហើរនៅលើវេទិកាចិន Qunar បានបង្ហាញថា ថៃក៏ជាគោលដៅពេញនិយមបំផុតសម្រាប់អ្នកទេសចរចិនផងដែរ បន្ទាប់មកគឺជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម សហរដ្ឋអាមេរិក ហ្វីលីពីន និងអូស្ត្រាលី។

កាសែត Global Times បានរាយការណ៍ថា ការកក់ជើងហោះហើរទៅកាន់ប្រទេសជប៉ុនបានកើនឡើងជាង ៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ នាំឱ្យប្រទេសនេះក្លាយជាគោលដៅដែលមានកំណើនអ្នកទេសចរធំបំផុត ក្នុងចំណោមប្រទេសកំពូលទាំង ១០។ ការកក់ជើងហោះហើរសម្រាប់ប្រទេសថៃ និងម៉ាឡេស៊ីក៏មានការកើនឡើងជាង ៣០ភាគរយ និងកើនឡើងទ្វេដងសម្រាប់សិង្ហបុរី។

យោងតាមទិន្នន័យពីវេទិកាអនឡាញ Ctrip ក៏បានឱ្យដឹងដែរថា វៀតណាមស្ថិតក្នុងបញ្ជីគោលដៅវិស្សមកាលដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដែលគេស្គាល់ថា “សប្តាហ៍មាស” នៅក្នុងប្រទេសចិន។ ចំនួនភ្ញៀវទេសចរចិនទៅវៀតណាមកំពុងស្ទុះឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ហើយគិតមកទល់ពេលនេះ វៀតណាមបានទទួលភ្ញៀវចិនជាង ១.២លាននាក់ ពោលកើនជិត ៦០ភាគរយ នៃតួលេខសរុបកាលពីឆ្នាំមុន៕

ប្រភព៖ VNexpress ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner