Apple បញ្ចេញត្រកូល IPad ជំនាន់ថ្មីបំពាក់បន្ទះឈីប AI

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Apple នៅថ្ងៃអង្គារនេះ បានប្រកាសបង្ហាញរូបរាងត្រកូលថេប្លេត iPad ជំនាន់ថ្មី ដែលត្រូវបានកែលម្អជាមួយនឹងបន្ទះឈីបបញ្ញាសិប្បនិមិ្មត (AI) ដ៏មានអានុភាព ដែលនេះសបញ្ជាក់ថា Apple បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបំពាក់បច្ចេកវិទ្យា AI នៅលើឧបករណ៍របស់ខ្លួន។

ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលអាមេរិកមួយនេះ បានអះអាងថា កំណែទម្រង់ចុងក្រោយ ឬ Latest Version របស់ iPad Pro បានប្រើប្រាស់បន្ទះឈីបថ្មីហៅថា M4 ដែលខ្លាំងជាងបន្ទះឈីបដែលប្រើបច្ចុប្បន្ន សម្រាប់កុំព្យូទ័រយួរដៃរបស់ Apple។ iPad Pro និង ultralight iPad Air គឺជាត្រកូល iPad ដំបូងបង្អស់របស់ Apple ដែលបានបិទបញ្ចប់រយៈពេលដ៏យូររបស់ក្រុមហ៊ុននេះ ដែលមិនមានការធ្វើបច្ចុប្បន្នភាពចាប់តាំងពីខ្លួនចេញលក់ Tablet ក្នុងឆ្នាំ២០១០។

អនុប្រធានជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យា Hardware របស់ក្រុមហ៊ុន Apple លោក Johny Srouji បាននិយាយថា បន្ទះឈីបថ្មីនេះ នឹងធ្វើឱ្យ iPad Pro ក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលបំផុត។ រីឯនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយកាលពីសប្តាហ៍មុនថា យើងមើលឃើញថា AI គឺជាឱកាសដ៏សំខាន់មួយនៅក្នុងផលិតផលរបស់យើង។

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងប្រកាសអំពីមហិច្ឆតាប្រើប្រាស់បច្ចេកវិទ្យា AI ជាមួយនឹងផលិតផលជាបន្តបន្ទាប់ នៅក្នុងសន្និសិទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោករបស់ខ្លួននៅថ្ងៃទី១០ ខែមិថុនាខាងមុខ ដោយលើកយកបន្ទះឈីប M4 ជាគោល។

ជាមួយគ្នានេះ អ្នកវិភាគក៏បានរំពឹងផងដែរថា ឥទ្ធិពលនៃបន្ទះឈីប M4 នឹងជួយពង្រឹងទីផ្សារ នៃផលិតផលផ្សេងៗទៀតរបស់ខ្លួន ក្នុងនោះរួមមានទូរស័ព្ទ iPhone និងកុំព្យូទ័រយួរដៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner