ក្រសួងបរិស្ថានគាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសចិន ជាមួយវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។

គួរបញ្ជាក់ថា៖ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអ្នកវិនិយោគមកពីប្រទេសចិន ដែលមានបំណងចង់ចូលរួមចំណែកជាមួយវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រចំពោះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ស្របនឹងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរជាង ៨លាននាក់។ លើសពីនេះ មិនចំពោះតែការវិនិយោគរបស់ប្រទេសចិនប៉ុណ្ណោះទេ ក្រសួងបរិស្ថានសូមគាំទ្រដល់ការវិនិយោគទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាស្អាត កម្ពុជា មានភាពបៃតង និងប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដោយញ្ជាក់ដែរថា”ភាពស្អាតរបស់កម្ពុជា គឺបានមកពីភាពស្អាតនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋគ្រប់រូប និងភាពស្អាតនៅជុំវិញខ្លួនគ្មានសំរាម គ្មានសំណល់ប្លាស្ទិក ដែលជាមូលហេតុនៃប្រភពចម្លងមេរោគ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈជន” ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner