ជើងឯកថ្នាក់ជាតិកីឡាទាញព្រ័ត្រឆ្នាំ២០២៤ បន្ថែមវិញ្ញាសាច្រើន គោលដៅបំផុសការចូលរួម

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិតមាស សារិន ប្រធានសហព័ន្ធីកីឡាទាញព្រ័ត្រកម្ពុជា បាន ថ្លែង បញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាន ប្រកាសពីការប្រកួតកីឡាទាញព្រ័ត្រជ្រើស រើស ជើងឯកថ្នាក់ជាតិនិងពានរង្វាន់ Idol លើកទី១ឆ្នាំ២០២៤ថា ការប្រកួតឆ្នាំនេះ សហព័ន្ធបានបង្កើនវិញ្ញសាប្រកួតច្រើនជាងឆ្នាំមុនៗ ក៏ព្រោះតែសហព័ន្ធមានគោល បំណង បំផុសចលនាឱ្យមានការចូលរួមច្រើនពីសំណាក់ក្លិបសមាគមនរាជធានីខេត្ត។

ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា វិញ្ញសាប្រកួតច្រើន គឺជាចំណុចល្អមួយ ដែលជំរុញលើកទឹកចិត្តឱ្យក្រុមចូលរួមទាំងអស់ មានក្តីសង្ឈឹមច្រើនក្នុងការប្រជែង ដណ្តើម ពាន មានន័យថា សមាគមនចូលរួមដែលចូលរួមប្រកួតចាញ់ក្នុងការប្រជែង ពានធំៗ ក៏មានឱកាសរៀបយុទ្ធសាស្រ្តដណ្តើមយកពានតូច ដើម្បីនាំយកសមិទ្ធផល ជូនខេត្តនិងសមាគមន។

ឯកឧត្តមបណ្ឌិត មាស សារិន មានប្រសាសន៍ទៀតថា ការប្រកួតប្រចាំឆ្នាំរបស់ សហព័ន្ធ កីឡាទាញ ព្រ័ត្រកម្ពុជា ជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤នេះ រៀបចំនៅខេត្តព្រះសីហនុ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ដល់១២ ខែ ឧសភា ក្នុង គោល ដៅផ្សព្វផ្សាយកីឡាទាញព្រ័ត្រ និងចូលរួមបំផុសឱ្យប្រជាជនម្នាក់ លេងកីឡាមួយ មុខប្រចាំជីវិត ដើម្បីទទួលបានការគាំទ្រចាប់អារម្មណ៍កាន់តែច្រើនពីមហាជន ក៏ដូចជា ការចូលរួមអបអរសាទរខួបលើកទី៩ នៃការបើកបង្ហាញល្បែងទាញព្រ័ត្រ ដែលអង្គភាព UNESCO បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥។ ក្នុងនោះ សហព័ន្ធក៏ត្រៀមជ្រើសរើសក្រុមខ្លាំង ដែលមាន សមត្ថភាព ឆ្នើមៗ សម្រាប់ត្រៀមទៅចូលរួមព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិនានា ទៅតាមការអញ្ជើញរបស់សហព័ន្ធកីឡាទាញព្រ័ត្រអន្តរជាតិ ផងដែរ។

ទន្ទឹមជាមួយគ្នានេះដែរ ការប្រកួតកីឡាទាញព្រ័ត្រនេះ គឺដើម្បីសម្រាំងជ្រើសរើស អត្តពលិក ឆ្នើមៗ មកពីសមាគមនទាញព្រ័ត្ររាជធានី ខេត្ត ដែលមានសមត្ថភាពទេព កោស្យ សម្រាប់ត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ នៅឆ្នាំ២០២៥ ក្នុងករណីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតសម្រាប់ត្រៀមលក្ខណៈឆ្ពោះ ទៅកាន់ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃធ្វើជាម្ចាស់ផ្ទះផងដែរ។

គូសបញ្ជាក់បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងទៀតថា សំខាន់ជាងនេះ
យោងតាមបញ្ជីចុះឈ្មោះរបស់សហព័ន្ធនឹងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មការ រៀបចំ អ្នកគាំទ្រ សរុប ៩៣២នាក់ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូល រួមប្រកួតមានចំនួនសរុប ៣១២នាក់។ ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតមាន៨វិញ្ញាសា រួមមាន៖ វិញ្ញាសា៨នាក់ទល់៨នាក់ ផ្នែកបុរស ទម្ងន់ ៦០០គីឡូក្រាម, វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកនារី ទម្ងន់ ៥០០គីឡូក្រាម, វិញ្ញាសា ៤នាក់ទល់៤នាក់ ផ្នែកបុរស ទម្ងន់ ៣០០គីឡូក្រាម, វិញ្ញាសា ៤នាក់ទល់៤នាក់ ផ្នែកនារី ទម្ងន់ ២៥០គីឡូក្រាម, វិញ្ញា សាម្នាក់ទល់ម្នាក់ ផ្នែកបុរស ទម្ងន់ ៧៥គីឡូក្រាម ខណៈវិញ្ញាសាម្នាក់ទល់ម្នាក់ ផ្នែក នារី ទម្ងន់ ៦២,៥០គីឡូក្រាម។ រីឯវិញ្ញាសាពាន រង្វាន់សមាគម មានវិញ្ញាសា ៨នាក់ ទល់៨នាក់ ផ្នែកបុរស លើទម្ងន់ ៦០០គីឡូក្រាម រីឯផ្នែកនារី គឺវិញ្ញាសា ៨នាក់ទល់ ៨នាក់ ប្រកួតលើទម្ងន់ ៥០០គីឡូក្រាម ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner