អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង១ពាន់១០០លានដុល្លារក្នុងរយ:ពេល៤ខែដើមឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

អគ្គនាយកដ្ឋានពន្ធដារប្រពន្ធបានជាង១ពាន់១០០លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្ណាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online មានចំនួន ៤ពាន់៦០០ប៊ីលាន២២០ លានរៀល ដែលប្រហែលជាង១ពាន់១៥០លាន ដុល្លារអាមេរិក។ ចំណូលពន្ធ៤ខែដំបូង ត្រូវគេរាយការណ៍ថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ បានកើនឡើងចំនួនប្រមាណជា ២៤០លាន២សែន៨ម៉ឺនដុល្លារអាមេរិកស្មើនឹង ២៦.៤១%។ ដោយឡែក សម្រាប់ខែមេសា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online មានចំនួន ១ពាន់ ២៦១ ប៊ីលាន១៦០លានរៀល ប្រហែល ៣១៥លាន២សែន៩ម៉ឺនដុល្លារ អាមេរិក។ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner