ថ្នាំញៀន៧កញ្ចប់ និងជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តដកហូត និងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី!

អត្ថបទដោយ៖
Kien Sereyvuth

សារធាតុញៀនប្រភេទ(ម៉ាទឹកកក) សរុបចំនួន៧កញ្ចប់ ស្មើនិង៧,៥៦ក្រាម រួមនិងជនសង្ស័យ      ប្រុស ស្រី៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះ     ធ្វើការឃាត់ខ្លួន និងដកហូតកាលពីវេលាម៉ោង១១.៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង  ទទួលបន្ទុកការងារព្រហ្មទណ្ឌ  បានអោយដឹងថា នៅព្រឹកថ្ងៃ២៧ ខែមីនា វេលាម៉ោង១១.៣០នាទី កម្លាំងអាវុធហត្ថស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីជួញដូរចែកចាយ រក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ស្ថិតក្នុងភូមិត្រពាំងសង្កែលិច  ឃុំកន្ទួត ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ នូវ ខួច ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ដកហូតបាន ថ្នាំញៀនម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ ទំងន់៣,១៩g។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងកសាងសុំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner