សម្តេចបដិសេធការចោទទិញខ្លួនអ្នកស្នើសិទ្ធិសុំធ្វើនយោបាយសាឡើងវិញ

អត្ថបទដោយ៖
Kien Sereyvuth

ការចាកចេញជាបន្តបន្ទាប់របស់អ្នកនយោបាយមួយចំនួនពីលោក សម រង្ស៊ី បាននាំឲ្យក្រុមប្រឆាំងបានសម្តែងក្តីក្តៅក្រហាយ និងចោទថាជាអំពើទិញខ្លួនដោយគណបក្សប្រជាជនកម្ពុជា។ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រសាសន៍នៅខេត្តពោធិ៍សាត់នៅពិធីជួបសំណេះសំណាលជាមួយនឹងកម្មករជាងមួយម៉ឺននាក់នៅថ្ងៃទី២០មីនានេះ បានថ្លែងចាត់ទុកសម្តីទិញខ្លួននោះ គឺជាការ ប្រមាថមើលងាយដល់អ្នកនយោបាយដែលបានទទួលសិទ្ធិធ្វើនយោបាយសាឡើងវិញ។ ប្រសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងស្ថានការណ៍នយោបាយដែលមានសមាជិកមួយចំនួន ទៀតនៃអតីតគណបក្សសង្គ្រោះជាតិ បាននាំគ្នាបន្តចាកចេញពីលោក សម រង្ស៊ី ក្នុងសប្តាហ៍នេះ បើទោះបីជា លោក សម រង្ស៊ី បានព្យាយាមរារាំងពួកគេមិនឲ្យចាកចេញយ៉ាងណាក៏ដោយ។ អតីតតំណាងរាស្ត្រ និងសមាជិកគណៈកម្មការនាយកនៃអតីតគណបក្សសង្គ្រោះជាតិចំនួន៦នាក់ ដែលបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយសាឡើងវិញក្នុងសប្តាហ៍នេះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយសាឡើងវិញ។

លោក រៀល ខេមរិន្ទ្រ លោកអ៊ូ ចាន់រ័ត្ន លោក កង គឹមហាក់ លោកជីវ កត្តា លោកស្រី ទេព សុទ្ធី និងលោក ចាន់ សិលា ត្រូវបានព្រះរាជក្រឹត្យ ត្រាស់បង្គាប់នៅថ្ងៃទី១៨ និង១៩មីនាសប្តាហ៍នេះ ដិយផ្តល់នីតិសម្បទាធ្វើនយោបាយសាឡើងវិញ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងការស្នើសិទ្ធិធ្វើនយោបាយសាឡើងវិញរបស់អ្នកនយោបាយទាំងនោះ នឹងបើកឱកាសឲ្យពួកគេអាចចូលរួម ក្នុងការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០២២៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner