ក្រុមក្រសួងសេដ្ឋកិច្ច និងក្រុមក្រសួងការងារ ឡើងទៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមក្រសួងសេដ្ឋកិច្ច និងក្រុមក្រសួងការងារ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញនៅទីលាន Premium Sport Club នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៦ រដូវកាល ២០១៩  បន្ទាប់ពីយកឈ្នះកូប្រកួតរៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។
ក្រុមក្រសួងសេដ្ឋកិច្ច បានបង្ហាញនូវភាពខ្លាំងរបស់ខ្លួនមិនគួរឲ្យជឿលើគូប្រកួត ក្រុមធនាគារជាតិ នៃកម្ពុជា ៤:២។

ដោយឡែក១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នានេះដែរ គឺក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបើកការនាំមុខលើក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ កីឡាករនៃក្រសួងក្រសួងការងារ ធ្វើសម្រេចបាន១គ្រាប់ តាមស្មើ ១:១ រហូតដល់ បញ្ចប់ការប្រកួតពេញម៉ោង៧០នាទី។ ក្រុមទាំងពីរត្រូវបានកាត់សេចក្តី ដោយបាល់១១ម៉ែត្រ ដោយក្រសួងសាធារណការ ទាត់បញ្ជូលទីបាន៤គ្រាប់ ខណៈក្រសួងការងារធ្វើសម្រេចបានទាំង៥គ្រាប់ ហើយទទួលបានជ័យជម្នះ ៥:៤ តែម្តង។

ដូច្នេះ២ក្រុមដែលត្រូវឡើងទៅប្រជែងម្ចាស់តំណែងជើងឯក ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រដូវកាល២០១៩នេះ គឺក្រុមក្រសួងសេដ្ឋកិច្ច នឹងត្រូវប៉ះជាមួយ អតីតក្រុមម្ចាស់តំណែងជើងឯក ក្រសួងការងារ។ រីឯ២ក្រុមដែលចាញ់ៗ គឺធនាគារជាតិ នៃកម្ពុជាត្រូវប្រកួតប្រជែងជាមួយក្រុមក្រសួងសាធារណការ ដណ្តើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner