Tiger Street Football Festival 2019 រកឃើញជើងខ្លាំង៧ក្រុម នៅមណ្ឌល កំពង់ចាម ខណៈក្រុម Inter KCPនៅជាជើងឯកដដែល

អត្ថបទដោយ៖
Kien Sereyvuth

Tiger Street Football Festival 2019 រកឃើញក្រុមខ្លាំងទាំង៧តំណាងអោយខេត្ត ខណៈក្រុម Inter KCP ដែលជើងឯក៤ជំនាន់ នៅបន្តរក្សាជើងឯកដដែល  ប្រចាំមណ្ឌលខេត្តកំពង់ចាម ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ។

ចំណែកក្រុមជើងឯក៤លើក Inter KCP បានយកឈ្នះលើ ក្រុមដីឡូត៍អានវេងស្រ៊ុន ២:០ នៅវគ្គផ្តាច់ព្រ័ត្រ នៅទីលានកោះពេជ្រជិតមាត់ទន្លេ ខេត្តកំពង់ចាម ដោយឡែកលេខ៣ ក្រុមកុកសរ ឈ្នះលើក្រុម Black Eagle FC ៤:២ និង៣ក្រុមទៀត រួមមាន ក្រុម King Lion ក្រុម MY05 និងក្រុម The Wolf ក៏បន្តទៅវគ្គផ្តាច់ព្រាត់នៅរាជធានីភ្នំពេញដែរ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកលោក Ronaldinho ។  

សម្រាប់រង្វាន់វិញក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ចាម Inter KCP ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមជើងឯករង ក្រុមដីឡូត៍អានវេងស្រ៊ុន ប្រាក់រង្វាន់១០០០ដុល្លារ លេខ៣ក្រុមកុកសរ ប្រាក់រង្វាន់៥០០ដុល្លារ លេខ៤ ក្រុម Black Eagle FC ប្រាក់រង្វាន់២០០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

សូមបញ្ជាក់ថា បន្ទាប់ពីមណ្ឌលកំពង់ចាម Tiger Street Football Festival 2019 នឹងបន្តទៅខេត្តកណ្តាល ដែលជាមណ្ដលទី៨ ដើម្បីស្វែងរកក្រុមខ្លាំង ចំនួន៤ ក្នុងចំណោម៤០ក្រុម ដែលចុះឈ្មោះចូលរួមប្រកួត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner