ក្រុមក្រសួងសេដ្ឋកិច្ច និងក្រុមក្រសួងសាធារណការទម្លាក់គូប្រកួតរៀងៗខ្លួន និងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

អត្ថបទដោយ៖
Kien Sereyvuth

បាល់ទាត់៖ ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹក ដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំងពីរបានទម្លាក់គូប្រកួតរៀងៗខ្លួន នៅវគ្គ៨ ក្រុមចុងក្រោយ កាលពីចុសប្តាហ៍កន្លងទៅ នៅទីលាន Premium Sport Club នៃព្រឹត្តិការណ៍កីឡា បាល់ទាត់មិត្តភាព យុវជនអន្តរក្រសួងស្ថាប័ន លើកទី៦ រដូវកាល២០១៩ ។
  ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកឈ្នះលើគូប្រកួតរបស់ខ្លួន គឺក្រុមក្រសួងសុខាភិបាល ដោយ បាល់កាត់សេចក្តីបាល់១១ម៉ែត្រ ៨ទល់៧ ខណៈក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន បានយកឈ្នះក្រុម ក្រសួងទេសចរណ៍ ដោយលទ្ធផល ១ទល់០ ដែលធ្វើសម្រេចដោយកីឡាករ អ៊ុក ង៉ែត ។ នេះគឺជា២ប្រកួតចុងក្រោយ នៃវគ្គជម្រុះ៨ក្រុមចុងក្រោយ ដែល២ក្រុមរកឃើញ កាលពីពេលកន្លងទៅ គឺក្រុមធនាគារជាតិនៃកម្ពុជា និងក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូច្នេះសម្រាប់ការ ប្រកួតនៅវគ្គ៤ក្រុមចុងក្រោយ ឬហៅថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាការជួបគ្នា រវាងក្រុមធនាគារជាតិនៃកម្ពុជា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវប្រជែងជាមួយ ក្រុមសាធារណការ និងដឹកជញ្ជូន នាល្ងាចថ្ងៃចន្ទ ទី១៨ កុម្ភៈនេះ។ ២ក្រុមដែលឈ្នះៗនៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយគ្នា នាថ្ងៃសៅរ៍ ទី២៣ កុម្ភៈ ចុងសប្តាហ៍នេះ។
  តំណាងក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឈ្នះការប្រកួត និងបានឡើងទៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ បានសម្តែងនូវក្តីរីករាយ និងបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំនៅវគ្គដ៏សំខាន់នេះ ។Sound by តំណាងក្រសួងសេដ្ឋកិច្ច File សម្ភាសន៍ ០០១ កាត់ហើយ។
ចំណែកឯ កីឡាករ អ៊ុក ង៉ែត ប្រធានក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់អំពីការខិតខំ រួមគ្នា ដើម្បីប្រជែងនូវលទ្ធផលដ៏ល្អមួយ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ Sound by អ៊ុក ង៉ែត File សម្ភាសន៍ ០០២ កាត់ហើយ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner