ម្ចាស់ផ្ទះវិសាខាយកឈ្នះក្រសួងការពារជាតិ ២-១ ក្នុងជំនួបមិត្តភាព មុនការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

បាល់ទាត់៖ ក្រុមបាល់ទាត់វិសាខាបានបើកទ្វារកីឡដ្ឋានស្វាគមន៍ការប្រកួតមិត្តភាពលើកទី១៥ របស់ខ្លួន ជាមួយក្រុមក្រសួងការពារជាតិ ដោយបានយកឈ្នះដោយលទ្ធផលបច្ចេកទេស ២ទល់១ ដើម្បីបង្កើនបច្ចេក ទេស និងគុណភាពថាមពលកម្លាំងរបស់កីឡាករនៃក្រុមទាំងពីរ មុនពេលដែលត្រូវចូលរួមប្រជែងជើងឯកនៃ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ ដែលគ្រោងនឹងចាប់ផ្តើម នាខែមីនា ខាងមុខឆាបៗនេះ។
មុនការប្រកួតជាមួយក្រុមក្រសួងការពារជាតិនេះ គឺក្រុមវិសាខា ដែលធ្វើម្ចាស់ផ្ទះនោះបានប្រកួតមិត្ត ភាពសាកល្បងបច្ចេកទេសជាមួយក្រុមបឹងកេតFC ដោយរក្សាលទ្ធផលស្មើគ្នា ៤ទល់៤។
នេះគឺជាការប្រកួតមិត្តភាពលើកទី១៥របស់ក្លិបកីឡាបាល់ទាត់វិសាខា បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្ដៅ សាច់ដុំលក្ខណៈជាតិ និងអន្ដរជាតិចំនួន១៤ប្រកួត ឈ្នះ ៩ ស្មើ ៤ប្រកួត និងចាញ់១។ ក្រោយចប់ការប្រកួតនេះ ក្លិបកីឡាបាល់ទាត់វិសាខា ក៏នឹងមានណាត់ក្រុមដទៃទៀតបន្ដធ្វើការប្រកួតមិត្តភាព ដើម្បីពង្រឹងសមត្ថភាពក្រុម សម្រាប់ត្រៀមរដូវកាលថ្មីផងដែរ។
យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអះអាងថា សម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០១៩នេះ នឹងមានក្រុមកើនឡើងចំនួន២ គឺ១៤ក្រុម ដែល៣ក្រុមថ្មី គឺក្រុមខេត្តកំពង់ចាម គីរីវង់សុខសែនជ័យ និង U18 បាទី ដែលក្រុមវេស្ទើនភ្នំពេញធ្លាក់ចេញពីលីគ។
សូមរំឭកថា កាលពីរដូវកាល ២០១៨ ក្រុមវិសាខាបានបញ្ចប់២២ប្រកួត ដណ្តើមបានចំណាត់លេខ៣ ខណៈក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ៤ និងបឹងកេត លេខ២ និងម្ចាស់ជើងឯក ដណ្តើមបាន ដោយក្រុមណាហ្គាវើល៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner