អ្នកចាត់ការទូទៅ បឹកកេត ប្តេជ្ញាថា នឹងដឹកនាំ ក្រុមឲ្យក្លាយជាជើងឯក ក្នុងលីគកំពូល កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

 អ្នកចាត់ការទូទៅក្លឹប បឹកកេត លោក បែ មករា ប្តេជ្ញាថា នឹងដឹកនាំ ក្រុមឲ្យក្លាយជាជើងឯក នៅលីគកំពូល កម្ពុជា ក្នុងរដូវកាល ២០១៩នេះ ហើយការចុះកុងត្រា នាំយកកីឡាករបរទេសថ្មី២រូបដែលមានសញ្ជាតិប្រេស៊ីលម្នាក់និងអេស្ប៉ាញម្នាក់ លោកជឿថា ពួកគេទាំងពីរនាក់នឹងអាច បំពេញនូវចន្លោះខ្វះខាត់ របស់ក្រុមបានច្រើន ។
  ការលើកឡើងយ៉ាងដូចច្នេះ ក្នុងពិធីបើករដូវកាលថ្មីឆ្នាំ២០១៩ របស់ក្លឹប បឹងកេត នារសៀលម្សិលមិញ នៅផ្សារទំនើប Aeon Mall Sen Sok រាធានីភ្នំពេញ ។
  ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានកិត្តិយសក្លឹបបាល់ទាត់បឹងកេត និងលោកជំទាវ លោកស្រី ពុទ្ធធីតា ប្រធានក្លិបបឹងកេត លោក រ៉ាច់ឆាគីត វ៉ាស៊ូណាន់ ជាអនុប្រធាន លោក ហូ សិទ្ធិវ័ន្ត សមាជិកក្រុមប្រឹក្សាភិបាល លោក បែ មករា អគ្គលេខាធិការ និងជាគ្រូបង្វឹក រួមជាមួយវត្តមានកីឡាករ និងអ្នកគាំទ្ររបស់ក្លឹប បឹងកេតយ៉ាងច្រើនកុះករ។
  ក្នុងពិធីបើករដូវកាលថ្មីឆ្នាំ ២០១៩នេះ បានរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលដែលធ្លាប់ទទួលបាន ក្នុងរដូវការចាស់ក្នុងក្របខណ្ឌលីគកម្ពុជា សម្រាប់ត្រៀមលក្ខណៈ រដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅខែមិនាខាងមុខ ព្រមជាមួយនឹងការប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដល់កីឡាករនិងអ្នកគាំទ្រក្លឹបបាល់ទាត់ផងដែរ ។
  សូមរំលឹកថា ក្លឹបបាល់ទាត់បឹងកេត បង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៨ មានដើមកំណើតមកពីខេត្តកំពង់ចាម ។ ជាក្លឹបជើងឯកពានរង្វាន់ស្ម័គ្រចិត្តប្រចាំខេត្តកំពង់ចាម ហើយធ្លាប់ឈ្នះពានរង្វាន់លីគកម្រិតទី៣ កម្ពុជាក្នុងឆ្នាំ ២០១០។
  បច្ចុប្បន្ន បឹងកេត ជាក្លឹបបាល់ទាត់អាជីព ដែលទទួលបានអាជ្ញាប័ណ្ណ AFC Club Licensing ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner