ជម្រើស​ជាតិ​នារី​មីយ៉ាន់ម៉ា​លើកពាន Hero Gold Cup

អត្ថបទដោយ៖
Kien Sereyvuth

ពាន​រង្វាន់​បាល់ទាត់មួយ​ចំណាយ​ពេល​ជាង​មួយ​សប្ដាហ៍​បាន​បញ្ចប់​ហើយ​កាល​ពី​យប់​មិញ​ខណៈ​ដែល​ជម្រើស​ជាតិ​នារីមីយ៉ាន់ម៉ា​បាន​បំបាក់​ នេប៉ាល់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ មីយ៉ាន់ម៉ា​ជា​ក្រុមមាន​កម្រិត​ខ្ពស់​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​ចូល​រួមដោយ​បាន​បំបាក់​គូប្រកួត​ចា​ប់​ពី​៣​គ្រាប់​ហើយ​នេះ​ជា​ការ​ប្រកួត​ពាន​បែប​កម្ដៅ​សាច់​ដុំ​មួយ​មុន​ពេល​លេង​ក្នុង​ព្រឹត្តិការណ៍វគ្គ​ជម្រុះ Tokyo 2020​ ។មីយ៉ាន់ម៉ា​ជា​ក្រុម​ដែល​មិនចាញ់​សោះ​ក្នុង​ពាន​នេះគឺ​ពួក​នាង​បាន​យក​ឈ្នះ​គូ​ប្រកួតរហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​ជម្រើស​ជាតិនារី​មីយ៉ាន់ម៉ាបាន​យក​ឈ្នះ​គូ​ប្រកួត៣​ប្រទេស​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល។​ចំណែ​នេប៉ាល់​បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើលដែរ​ដោយ​បាន​បំបាក់​ក្រុម​ខ្លាំង​ជាង​ខ្លួន​យូរ​មក​ហើយ​គឺម្ចាស់ផ្ទះឥណ្ឌានិង​អ៊ីរ៉ង់។ក្រុមទាំងពីរ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​មីយ៉ាន់ម៉ា​មាន​ប្រៀប​ជាង​ដោយ​យក​ឈ្នះ​ម្ចាស់ផ្ទះ​លើក​ពាន​តែ​ម្ដងបន្ទាប់​ពី​ចប់​ការ​ប្រកួត​មីយ៉ាន់ម៉ាឈ្នះ​២​ទល់​០។ ក្នុង​វគ្គ​ជម្រុះ​យក​កៅអី​ទៅ​លេង​ព្រឹត្តិការណ៍ Tokyo 2020 Olympics ជម្រើសជាតិនារីមីយ៉ាន់ម៉ា​នឹង​ត្រូវ​ជួបនេប៉ាល់​និងឥណ្ឌាម្ដង​ទៀតក្នុង​វគ្គ​ជម្រុះ​ទ្វីប​អាស៊ី ខណៈ​អ៊ីរ៉ង់​នឹង​ត្រូវ​ជួប​ប៉ាឡេស្ទីន ឆាយនីសត៉ៃប៉ិ ក្នុង​វគ្គ​ Play-off៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner