Chelsea អាចនឹងបាត់បង់កីឡាកររបស់ខ្លួន៨រូប ក្រោយបញ្ចប់រដូវកាលនេះ ប្រសិនបើធ្វើមិនបានល្អនៅបញ្ចប់រដូវកាលនេះ ហើយមិនបានប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League ក្លឹបតោខៀវ Chelsea អាចប្រឈមនឹងការបាត់បង់សមាជិកសំខាន់ៗ របស់ខ្លួនដល់ទៅ៨រូប ដោយមួយចំនួននឹងផុតកិច្ចសន្យា ស្វែងរកក្លឹបថ្មី

អត្ថបទដោយ៖
Kien Sereyvuth

Chelsea អាចនឹងបាត់បង់កីឡាកររបស់ខ្លួន៨រូប ក្រោយបញ្ចប់រដូវកាលនេះ
ប្រសិនបើធ្វើមិនបានល្អនៅបញ្ចប់រដូវកាលនេះ ហើយមិនបានប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League ក្លឹបតោខៀវ Chelsea អាចប្រឈមនឹងការបាត់បង់សមាជិកសំខាន់ៗ របស់ខ្លួនដល់ទៅ៨រូប ដោយមួយចំនួននឹងផុតកិច្ចសន្យា ស្វែងរកក្លឹបថ្មី និងមួយចំនួនទៀតត្រូវបានក្លឹបផ្សេងទិញយក។ក្នុងចំណោមកីឡាករទាំង៨រូប រួមមាន៥រូបដែលនឹងអស់សពុលភាពកិច្ចសន្យាត្រឹមចុងរដូវកាលនេះ ខណៈបច្ចុប្បន្នក្លឹបក៏មិនទាន់អើពើលើការផ្តល់កិច្ចសន្យាថ្មីឡើយ ក្នុងនោះរួមមាន៖ ខ្សែការពារចាស់វស្សា Gary Cahill ខ្សែការពារប្រេស៊ីល David Luiz ខ្សែប្រយុទ្ធជើងចាស់ Olivier Giroud រួមទាំងអ្នកចាំទី២រូបផងនោះគឺ Willy Caballero និង Rob Green ។ចំណែកឯខ្សែបម្រើ Mateo Kovacic ដែលបានខ្ចីជើងពី Real Madrid ក៏អាចត្រឡប់ទៅកាន់ក្លឹបអេស្ប៉ាញវិញផងដែរ។ បន្ថែមពីនេះ ក្លឹបស្តេចសក៏អាចនឹងដាក់សំណើផ្ទេរយកខ្សែប្រយុទ្ធឆ្នើមតោខៀវ Eden Hazard ក្រោយបញ្ចប់រដូវកាលនេះផងដែរ ស្របពេលដែលបុរសសញ្ជាតិប៊ែលហ្សុិករូបនេះក៏ធ្លាបបង្ហើបចេតនាទៅចូលរួមនៅទីនោះស្រាប់។ចុងក្រោយនោះគឺខ្សែប្រយុទ្ធឡើងជើងវ័យក្មេង Callum Hudson-Odoi ដែលបានបង្ករការភ្ញាក់ផ្អើលក្រោយពីក្លឹបយក្សអាល្លឺម៉ង់ FC Baryern Munich ដាក់សំណើដល់ទៅ៤លើកមក Chelsea ហើយតែងតែត្រូវបដិសេធ លើសំណើរនាំយកកីឡាករវ័យក្មេងទាំង៤លើក យ៉ាងណាក្តីមិនទាន់អស់ចិត្ត ក្រោយបញ្ចប់រដូវកាលនេះក្លឹបជើងឯកអាល្លឺម៉ង់អាចនឹងព្យាយាមដាក់សំណើមកសារជាថ្មី៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner