៤ប្រទេសនៅតំបន់ ឡាទីន ដេញថ្លៃធ្វើម្ចាស់ផ្ទះរួម World Cup ២០៣០

អត្ថបទដោយ៖
ហេង វណ្ណា

៤ប្រទេសនៅតំបន់ ឡាទីន មានប្រទេសឈីលី អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ ដើម្បីដេញថ្លៃសុំសិទ្ធធ្វើជាម្ចាស់ផ្ទះរួមគ្នា World Cup ឆ្នាំ២០៣០។ អាហ្សង់ទីន អ៊ុយរ៉ាហ្គាយ និងប៉ារ៉ាហ្គាយ គឺជាអ្នកផ្ដួចផ្ដើមសុំសិទ្ធិនេះ ខណៈឈីលី គឺជាប្រទេសក្រោយគេដែលសុំចូលរួម។

ឈីលី ធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ម្ដងនៅឆ្នាំ១៩៦២ ជាឆ្នាំដែលប្រេស៊ីលលើកពាន ហើយអាហ្សង់ទីនធ្លាប់ធ្វើ ក្នុងឆ្នាំ១៩៧៨ ហើយក៏ឈ្នះពានដំបូងក្នុងឆ្នាំនោះដែរ។ ប្រសិនជាជោគជ័យមែននោះ គឺជាគម្រប់ខួប១០០ឆ្នាំគត់ ដែលអ៊ុយរ៉ាហ្គាយធ្វើជាម្ចាស់ផ្ទះ World Cup បន្ទាប់ពីពួកគេធ្លាប់ធ្វើដំបូងបំផុត ក្នុងឆ្នាំ១៩៣០ និងក្លាយជាជើងឯកនៅឆ្នាំនោះតែម្ដង។

គូសបញ្ចាក់ថា World Cup ឆ្នាំ២០២២ បានសិទ្ធិទៅកាតារជាអ្នករៀបចំ ចំណែក ឆ្នាំ២០២៦ បានទៅលើប្រទេស៣គឺ អាម៉េរិក កាណាដា និងម៉ិកស៊ិក។ ចាប់ពីឆ្នាំ២០២៦ទៅប្រទេសដែលមានសិទ្ធិដណ្ដើមកៅអីលេង World Cup ជុំចុងក្រោយ បានកើនឡើងរហូតដល់ ៤៨ក្រុម៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner