Gareth Bale ត្រូវរងពិន័យក្រោយប្រកួត Real Madrid ៣:២ Atletico Madrid

អត្ថបទដោយ៖
ហេង វណ្ណា

ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Gareth Bale ត្រូវរងពិន័យមិនបានលេងនៅ La Liga ១២ប្រកួត ដោយសារការប្រើកាយវិការអបអរ កាលពីសប្ដាហ៍មុន ពេលយកឈ្នះ ៣:១ Atletico Madrid ។  La Liga បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ពួកគេនឹងបញ្ជូនបញ្ហានេះ ទៅកាន់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ដើម្បីសម្រេចចិត្តដាក់ពិន័យលើ Bale ឬយ៉ាងណា។

បន្ទាប់ពីពិនិត្យឃើញថា Bale បានបញ្ចេញកាយវិការដាក់ក្រុមអ្នកគាំទ្ររបស់ម្ចាស់ផ្ទះ នៅកីឡដ្ឋាន Wanda Metropolitano បន្ទាប់ពីទាត់ចូលគ្រាប់ទី៣ឲ្យ Real ។ ក្នុងសេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា Bale ដែលជាអ្នករកគ្រាប់ទី៣ឲ្យ Madrid បានអបអរលើកដៃស្ដាំដាក់ជិតត្រចៀកដែលជាសញ្ញាបញ្ឈឺចិត្តទៅអ្នកគាំទ្រ។ បន្ទាប់មកគេបានធ្វើកាយវិការមួយបែបទៀតដាក់ដៃខ្វែងគ្នា។ កាយវិការបែបនេះនៅប្រទេសអេស្ប៉ាញស្មើនឹងឲ្យម្រាមដៃកណ្ដាល៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner