កង្វះទីលានស្តង់ដារ និងសម្ភារហ្វឹកហាត់ គឺជាកត្តារាំងស្ទះសិទ្ធផលសម្រាប់អត្តពលិកកីឡាបាល់បោះជនពិការ (Goal Ball )

អត្ថបទដោយ៖
ហេង វណ្ណា

កង្វះទីលានស្តង់ដារ និងសម្ភារហ្វឹកហាត់ គឺជាកត្តារាំងស្ទះសិទ្ធផលសម្រាប់អត្តពលិកកីឡាបាល់បោះជនពិការ ថ្លែងបញ្ជាក់បែបនេះ ក្នុងការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីទ្រង់ទ្រាយធំស្រាប់ក្រុមជម្រើសរើសជាតិ ប្រចាំឆ្នាំ២០១៩ រយៈពេលជាង១០ថ្ងៃ លើ១០ប្រភេទកីឡា បន្ទាប់ពីប្រកាសរំសាយ ឆ្នាំ២០១៨ កាលពីពេលកន្លងទៅ នៅមជ្ឈមណ្ឌលជាតិប៉ារ៉ាឡាំពិកតេជោសែន។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គូសបញ្ជាក់ថា ការប្រកួតជ្រើសរើសសម្រិតសម្រាំងគុណភាព កីឡាករ កីឡាការិនី ពិការមានចំនួន១០ប្រភេទកីឡារួមមាន៖ កីឡាបាល់បោះជនពិការភ្នែក លើកទម្ងន់ បាល់ទះអង្គុយ ហែលទឹក បាញ់ធ្នូ វាយកូនឃ្លីលើតុ អត្តពលកម្ម ប៊ូស្យា បាល់បោះជិះរទេះ និងប្រភេទកីឡាបាល់ ទាត់ចលករខួរក្បាល ដែលកំពុងដំណើរការប្រកួតជាបន្តបន្ទាប់ នៅទីលានផ្សេងៗគ្នា ដូចជា មជ្ឈមណ្ឌលជាតិជនពិការតេជោសែន ក្លឹបហាត់ប្រាណម៉ាហ្វីត ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិ មណ្ឌលស្តាខេត្តកំពង់ស្ពឺ និងនៅមណ្ឌលស្តារខេត្តបាត់ដំបងជាដើម។

កីឡាករជនពិការឆ្នើម វ៉ាន់ សុខវាត បានបញ្ជាក់ថា កត្តារាំងស្ទះធ្វើឲ្យសិទ្ធផលរបស់ពួកគេ គឺកង្វះទីលានស្តង់ដារ និងសម្ភារសម្រាប់ហ្វឹកហាត់ ម្យ៉ាងទៀតក៏បានធ្វើឲ្យកីឡាកររងរបួសផងដែរ។  វ៉ាន់ សុខវាត បន្ថែមថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅម៉ាឡេស៊ី ក្រុមអត្តពលិកបាល់បោះជនពិការកម្ពុជា មានសិទ្ធផលប្រហាក់ប្រហែលជាមួយប្រទេសហ្វីលីពីន ប៉ុន្តែយើងចាញ់គេត្រង់ ច្បាប់ការប្រកួត បច្ចេកទេស ជាពិសេសសនោះគឺភាសា ។

ឯកឧត្តម យី វាសនា បញ្ជាក់បន្ថែមថា បន្ទាប់ពីជ្រើសរើសបានក្រុមជម្រើសជាតិហើយ អត្តពលិកទាំងអស់ត្រូវប្រមូលផ្តុំហ្វិកហាត់ ត្រៀមការប្រកួតក្នុងស្រុក ប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ ជាពិសេសត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន នាខែមករា ឆ្នាំ២០២០ខាងមុខនេះ។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសនេះក៏ជាគោលដៅចម្បង ក្នុងការបង្កើនគុណភាពនៃវិស័យកីឡាជនពិការកម្ពុជា ក្នុងដំណើរឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ខាងមុខផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner