UEFA ចោទប្រកាន់ Manchester United និង PSG ដូចគ្នា

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចោទប្រកាន់ក្លិប Paris St-Germain និង Manchester United បន្ទាប់ពីមានបញ្ហាកាលពីប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ Champions League នៅកីឡដ្ឋាន Old Trafford កាលពីម្សិលមិញ ។ PSG ត្រូវបានចោទដោយសារអ្នកគាំទ្រដុតភ្លើងគប់ ចូលក្នុងទីលានបំផ្លាញកន្លែងអង្គុយ និងរំខានក្នុងការប្រកួត។ ចំណែក Man Utd ត្រូវបានចោទប្រកាន់ចំពោះទង្វើរបស់អ្នកគាំទ្រគប់របស់របរ ទៅក្នុងទីលាន និងបិទផ្លូវជណ្ដើរ។

ម្ចាស់ជើងឯករបស់បារាំង PSG ២-០ លើម្ចាស់ផ្ទះ Man Utd ក្នុងជំនួបជើងទី១ ដោយរកគ្រាប់បានពីកីឡាករ Kimpembe និង Mbappe ។ ក្រោយចប់ការប្រកួត UEFA បានរកឃើញកំហុសមួយចំនួនរបស់ក្រុមទាំង២ ។ មុនការប្រកួតចាប់ផ្ដើម អ្នកគាំទ្ររបស់ PSG មួយចំនួនបានដុតភ្លើងនៅតំបន់របស់អ្នកគាំទ្ររបស់ភ្ញៀវអង្គុយនៅ Old Trafford ។ កៅអី៨០០កន្លែង នៅតំបន់ភ្ញៀវអង្គុយត្រូវបានខូចខាតខ្លះៗ។

អតីតកីឡាករ Manchester United កីឡាករ Angel di Maria ត្រូវបានក្រុមម្ចាស់ផ្ទះគប់ដបមកលើ នៅក្នុងវគ្គទី២។ យ៉ាងណាមិនមានការចាប់ខ្លួននរណាម្នាក់ក្នុងរឿងនោះទេ ប៉ុន្តែបុរសម្នាក់ត្រូវបានគេបណ្ដេញចេញពីកីឡដ្ឋាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner