Neymar ជឿថា PSG នឹងឈ្នះពាន Champions League នៅរដូវកាលនេះ

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain កីឡាករ Neymar ជឿជាក់ថា PSG នឹងឈ្នះជើងឯក Champions League ក្នុងឆ្នាំនេះ ដោយសារតែមានក្រុមដ៏អស្ចារ្យ និងគ្រូមានទេពកោសល្យលោក Thomas Tuchel ។ PSG មិនមែនពឹងលើតែខ្ញុំម្នាក់ទេ គេមានក្រុមដ៏អស្ចារ្យនិងគ្រូមានសមត្ថភាព”។

កីឡាករសញ្ជាតិប្រេស៊ីលខកខានមិនបានលេងការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយជាមួយ Manchester United កាលពីម្សិលមិញ ដោយសារកំពុងព្យាបាលរបួសជើង ។ ដ្បិតតែអវត្តមានកីឡាករសំខាន់២រូប Neymar និង Edinson Cavani ក្លិប PSG នៅតែធ្វើបានល្អយកឈ្នះម្ចាស់ផ្ទះ Man utd ២-០។ សូមបញ្ជាក់ថា PSG មិនទាន់ឈ្នះពានធំណាមួយនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីមានការវិនិយោគពីសេដ្ឋីកាតា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner