សហព័ន្ធកីឡាខ្មែរហែលទឹកផ្តើមបណ្តុះបណ្តាលកីឡាបាល់ទឹក ស្របពេលដែលទីលានមិនទាន់ឆ្លើយតប

អត្ថបទដោយ៖
Kien Sereyvuth

អគ្គលេខាធិការកីឡាហែលទឹក លោក ហែម គីរី ថ្លែងឲ្យដឹងថា សហព័ន្ធខ្មែរកីឡាហែលទឹកបានចាប់ផ្តើមបណ្តុះបណ្តាលកីឡាបាល់ទឹក តាមអនុសាស្រ្តរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ប៉ុន្តែទីលានមិនទាន់ឆ្លើយតបនៅឡើយ ការបញ្ជាក់នេះធ្វើឡើង ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានកីឡាហែលទឹក នាល្ងាចម្សិលមិញ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានសិក្ខាកាម៣០នាក់ចូលរួម។

លោក ហែម គីរី បន្តថា មកដល់ពេលនេះសហព័ន្ធខ្មែរកីឡាហែលទឹក បានកំពុងធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលគ្រូ ប៉ុន្តែកត្តាសំខាន់ហែលទឹកសម្រាប់ហ្វឹកហាត់នៅមិនទាន់គ្រប់គ្រាន់ ដោយអាងហែលទឹក២កំពុងសាងសង់ គឺអាងពហុកីឡដ្ឋានជាតិ និងអាងទឹកនៅខេត្តកណ្តាល ដោយឡែកអាងហែលទឹកតេជោសែន កំពង់ចាមគឺបានហ្វឹកហាត់ជាប់លាប់ជាងគេ។ ដោយឡែកវគ្គបណ្តុះបណ្តាល គ្រូកម្រិតមូលដ្ឋាន រយៈពេល៣ថ្ងៃ ទើបតែបញ្ចប់នាពេលនេះ ត្រូវបានលោក ហែម គីរី បញ្ជាក់ថា សហព័ន្ធបានបង្វែរទិសដៅ ដោយផ្តាតសំខាន់លើ សិក្ខាកាមដែល នៅខេត្តនានា ក្នុងតំបន់សមុទ្រ ដូចជា ខេត្តកំពត ព្រះសីហនុ និងកោះកុងជាដើម។

កាលលើកទី១ ក្នុងឆ្នាំ២០១៧ សហព័ន្ធបានផ្តោតសំខាន់លើខេត្តមួយចំនួនដែលជាប់នៅតំបន់ទន្លេ ដូចជា កំពង់ចាម ត្បូងឃ្មុំ កណ្តាល បាត់ដំបង និងសៀមរាប។ បើតាម លោក ហែម គីរី ការប្តូរទិសដៅថ្មីនេះ ក៏ព្រោះសហព័ន្ធមានបំណងចង់បង្កើនចំនួនគ្រូកីឡាហែលទឹក ឱ្យបានកាន់តែច្រើនបន្ថែមទៀត នៅទូទាំងប្រទេស បូករួមទាំងគ្រូកីឡាបាល់ទឹកផងដែរ។

លោកបន្ថែមទៀតថា នៅឆ្នាំក្រោយ នឹងព្យាយាមបង្កើតវគ្គសិក្សាឲ្យបានច្រើនដងជាងនេះ ដើម្បីបណ្តុះបណ្តាលធនធានគ្រូគ្រប់កម្រិតឲ្យបានច្រើន សម្រាប់បង្វឹកកីឡាករ កីឡាការិនីប្រកបដោយគុណភាពត្រៀមប្រជែងមេដាយជូនកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា វគ្គសិក្សាកម្រិតមូលដ្ឋាន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានសិក្ខាកាម មកពីមន្ទីរអប់រំកាយខេត្ត គរុសិស្សមកពីវិទ្យាស្ថានអប់រំកាយ ព្រមទាំងកីឡាករ កីឡាការិនីសរុប៣០នាក់ចូលរួម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner