ការបង្កើតព្រឹត្តការណ៍កីឡា គឺជាចលនាគៀងគរបំផុសឲ្យយុវជនលេងកីឡាដើម្បីសុខភាព សាមគ្គីភាព និងបញ្ចៀសការប្រើពេលវេលាឥតប្រយោជន៍

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងបញ្ជាក់ ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់អភិបាលខេត្តកំពង់ស្ពឺ លើកទី៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា នាល្ងាចម្សិលមិញថា ព្រឹត្តិការណ៍កីឡាដែលខេត្តធ្វើឡើងជារៀងរាល់ គឺខេត្តមានគោលដៅបំផុសចលនាកីឡា ដល់មហាជនទូទៅឲ្យងាកមកចាប់អារម្មណ៍លេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងការផ្សារភ្ជាប់ទំនងទងល្អ។

ពិសេសទៀតនោះ គឺជាការចលនាផ្សព្វផ្សាយបង្ហាញគំរូដល់យុវជននៅក្នុងខេត្ត ឲ្យដែលដើរលេងឥតប្រយោជន៍ ជៀសឆ្ងាយអំពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ងាកមកលេងកីឡាទទួលបាននូវសុខភាព ហើយអភិឌ្ឍន៍ខ្លួនក្លាយជាកីឡាករ កីឡាការិនីអាជីពត្រៀមជួយលើកមុខមាត់ខេត្ត និងប្រទេស នាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។   

ឯកឧត្តមបញ្ជាក់ទៀតថា បច្ចុប្បន្ននេះវិស័យកីឡានៅខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍរីកចម្រើនគួរគត់សម្គាល់ ហើយការរីកចម្រើនទាំងអស់នេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព ពេញលេញ  ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ជំរុញឲ្យថ្នាក់ខេត្ត គាំទ្រអភិវឌ្ឍន៍កីឡា ឆ្ពោះទៅរកសក្តានុពលប្រកួតប្រជែងដោយគុណភាព។

សម្រាប់លទ្ធផល ចំណាត់ថ្នាក់លេខ១ លើវិញ្ញាវាយគូរបុរស កម្រិត (ក) លេខ១ បានទៅលើកីឡាករ អ៊ឹង វេងអ៊ីម និងវុឌ្ឍី សេរីពិទូ លេខ២ កីឡាករ ជា ឈិន និងលីម ធារម្យ លេខ៣ កីឡាករ អ៊ុក ម៉ារ៉ាឌី និងលឹម យូអេង ក្លិបវាយសីខេត្តកំពង់ស្ពឺទាំង៣ក្រុម។ វិញ្ញាសាប្រកួតវាយគូរ កម្រិត(ខ) លេខ១ កីឡាករ អ៊ឹង ជុងផេង និងសាយ សុខហេង ក្លិបម័រនីងស្តា លេខ២ កីឡាករ ហាក់ សុខសាន និងហេង សុខផេង ក្លិបម័រនីងស្តា លេខ៣ បាន ទៅលើកីឡាករ អ៊ិន ប៊ុនណា និងគង់ ឆាយ ស្រុកសំរោងទង។

វិញ្ញាសាវាយទោលបុរស អាយុ១៥ ឆ្នាំឡើង លេខ១ កីឡាករ  សៀង លន់ រតនា លេខ២ កីឡាករ លាង ប៉ូលី និងលេខ៣ កីឡាករ អ៊ុយ សាមឌី អ្នកទាំង៣នៅក្លិបវាយសីខេត្តកំពង់ស្ពឺដូចគ្នា។ វិញ្ញាសាវាយទោអាយុ១៥ឆ្នាំចុះ លេខ១ កីឡាករ ង៉ោល លាងហាក់ លេខ២ កីឡាករ អ៊ិន ចន់ពន្លឺ និងលេខ៣ កីឡាករ សូ ចាន់ដេវី ក្លិអ្នកទាំង៣នៅក្លិបវាយសីខេត្តកំពង់ស្ពឺដូចគ្នា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner