នាយកសាលាសិលាមាសចាត់ទុថា សាលារបស់លោកគឺជាកន្លែងបណ្តុះបណ្តាលថ្នាលតូចសម្រាប់សាបព្រួសពូជកីឡា

អត្ថបទដោយ៖
ហេង វណ្ណា

នាយកសាលាសិលាមាស លោក ម៉ុន សុខជា បានចាត់ទុថា សាលារបស់លោកគឺជាកន្លែងបណ្តុះបណ្តាលថ្នាលតូចសម្រាប់សាបព្រួសពូជកីឡា ដោយលោកគ្រោងរៀបចំកីឡាបាល់ទាត់ បាល់បោះ និងប៉េងប៉ុង ទៅតាមចំណង់ចំណូលចិត្តសិស្ស ដើម្បីឲ្យមានយុវជនថ្នាលប្រកបដោយគុណភាព សម្រាប់ប្រទេសជាតិទាំងមូល ការបញ្ជាក់បែបធ្វើឡើង ក្រោយបញ្ចប់ការប្រកួតកីឡាសិស្សបឋមសិក្សា កាលពីព្រឹកមិញ នៅវិទ្យាល័យឥន្ទទេវី។

នាយកសាលារូបនេះ បន្តថា ក្រៅពីអប់រំខាងប្រាជ្ញា សាលាក៏បានបំផុសឲ្យសិស្សរបស់ខ្លួនលេងកីឡា ដើម្បីឲ្យរាងកាយរឹងមាំ ក្លាយជាធនធានដ៏មានតម្លៃចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។ លោក ម៉ុន សុខជា បន្ថែមថា សាលាសិលាមាសនឹងចូលរួមចំណែក ជំរុញលើកទឹកចិត្តទាំងយុវជន យុវតីឲ្យលេងកីឡា  ។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ប្រចាំរាជធានីភ្នំពេញ ឆ្នាំ២០១៩នេះ សាលាសិលាមាស បានបញ្ជូនកីឡាករ កីឡាការិនី ៣ក្រុម ចូលរួម ក្នុងចំណោម៤ប្រភេទកីឡាដែលដាក់ឲ្យប្រកួតមាន អត្តពលកម្ម បាល់ទាត់ បាល់បោះ និងបាល់បោះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner