ក្រុមអត្តពលិកការ៉ាតេដូកម្ពុជា បានត្រឡប់ពីការហ្វឹកហាត់ដកស្រង់បច្ចេកទេស នៅប្រទេសអ៊ីតាលីវិញហើយ

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមអត្តពលិកជម្រើសជាតិការ៉ាតេដូ កម្ពុជា ដែលទើបតែត្រឡប់មកពីធ្វើការហ្វឹកហាត់ដកស្រង់បច្ចេកទេស នៅប្រទេស អ៊ីតាលី ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាលើកយកនូវបញ្ហាមួយចំនួន ដែលទាក់ទងការហ្វឹកហាត់នៅក្រៅប្រទេស កាលពីពេលកន្លងទៅ នៅអគាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០១៩ម្សិលមិញ។

លោក ឡាច ច័ន្ទដារ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បាន បញ្ជាក់ថា សម្រាប់កម្មវិធីហ្វឹកហាត់បំប៉នពិសេសនៅប្រទេសអ៊ីតាលីនេះ សហព័ន្ធបាន គោលការណ៍ពីឯកឧត្តម អូន ព័ន្ធមន្នីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បញ្ជូនអត្តពលិកវ័យក្មេងចំនួន៨នាក់ក្នុងកីឡាករ៧នាក់ និងកីឡាការិនីម្នាក់ ទៅហ្វឹកហាត់ រយៈពេលមួយខែនៅទីនោះ ជាមួយលោកគ្រូរ៉ូមីណូ ដែលធ្លាប់មកបង្ហាត់ នៅកម្ពុជា ក្នុងគោលដៅដើម្បីពង្រឹងអភិវឌ្ឍបច្ចេកទេស្វែងរកមេដាយដំបូង ពីស៊ីហ្គេម នៅប្រទេស  ហ្វីលីពីន ជូនកីឡាការ៉ាត់តេកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកាហ្វឹកហាត់នៅក្រៅប្រទេស ឯកឧត្តមសង្ឈឹមខ្ពស់ថា អត្តពលិកយើង នឹងទទួលបាននូវគុណវុទ្ធល្អប្រសើរ អាចដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍ ស៊ីហ្គេម នៅហ្វីលីពីន ជាក់ជាមិនខាន។

សូមបញ្ជាក់ថា កីឡាករការិនីដែលសហព័ន្ធកីឡការ៉តេបានបញ្ជូនទៅហ្វឹកហាត់ពិសេសនៅប្រទេសអ៊ីតាលីរយៈពេល១ខែនេះ មានចំនួន៨នាក់ គឺកីឡាការិនី ឆន ស្រភា .កីឡាករជ្រុន វិរៈបុត្រ.កីឡាករលី គួយហាវ. ហន ធានី. គីម សុវណ្ណារ៉ា .ឆេង ច័ន្ទដារ៉ារតនៈ.កាក់ សិលាបញ្ញា. និងកីឡាករ សៀ វិរៈ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner