ក្រុមបាល់ទាត់ SCG Muangthong United បានចែករំលែកបទពិសោធន៍ ដល់ក្មេងជាង២០០នាក់ ក្នុងកម្មវិធី Kick and Share by SCG

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមខ្លាំងរបស់លីគកំពូលថៃ Muangthong United បានចែករំលែកបទពិសោធន៍ ថ្ងៃ ដល់កុមារកម្ពុជា ជាង២០០នាក់ ក្នុងកម្មវិធី Kick and Share by SCG នៅលើទីលានពហុកីឡដ្ឋានជាតិ បន្ទាប់ពីមកបានមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ  មុនការប្រកួតជាលក្ខណៈមិត្តភាពសប្បុរសធម៌ ជាមួយក្រុម K Cement All Stars របស់កម្ពុជា។

លោក ពង់ថាណា ដេវីតាយ៉ាផន នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃកម្មវិធី SCG Muangthong United Asean Tour 2019 ជួយផ្តល់ជំនាញ ក្នុងការលេងបាល់ទាត់សម្រាប់យុវជនកម្ពុជា ដើម្បីឲ្យពួកគេសម្រេចក្តីសុបិនផ្នែកកីឡាបាល់ទាត់ និងលើកទឹកចិត្តឲ្យពួកគេចូលរួមក្នុងសកម្មភាពដែលមានប្រយោជន៍។ លោកបន្តថា អេសស៊ីជី តាំងចិត្ត ជួយលើកកម្ពស់ការរស់នៅរបសើប្រជាជនក្នុងសហគមន៍ និងប្រទេសដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម ។ លោកមានជំនឿមុតមាំថា កីឡា និងការកម្សាន្តគឺជាផ្នែកមួយដ៏មានតម្លៃក្នុងជីវិត ដូច្នេះហើយតើបក្រុមហ៊ុន អេសស៊ីជី បានផ្តួចផ្តើមនូវគម្រោងជាច្រើន រាប់បញ្ជូលទាំងគម្រោង Kick and Share by SCG នេះ ដើម្បីនាំមកនូវអនាគតកាន់តែភ្លឺស្វាងសម្រាប់ប្រជាជន ជាពិសេសជំរុញទឹកចិត្តកុមារអោយចូលរួមលេងកីឡា ដើម្បីសម្រេចក្តីស្រម៉ៃពួកគេ ចង់ក្លាយជាកីឡាបាល់ទាត់អាជីពតំណាងឲ្យកម្ពុជានាថ្ងៃអនាគត។
 
គួររំលឹកថា កម្មវិធីហ្វឹកហាត់បាល់ទាត់ ដែលរៀបចំដោយក្រុមហ៊ុន អេសស៊ីជី គឺធ្វើជាច្រើនឆ្នាំមកហើយ ដោយមានការសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនោះក៏បានផ្តល់សម្ភារកីឡាជូនដល់ក្មេងៗផងដែរ។ សូមបញ្ជាក់ថា តាមរយៈកម្មវិធីជាច្រើន ដូចជា វគ្គហ្វឹកហាត់បាល់ទាត់នេះ គឺជាផ្នែកមួយនៃការងារផ្នែកអប់រំរបស់ក្រុមហ៊ុន អេសស៊ីជី បានផ្តល់អាហារូបករណ៍ជាងមួយពាន់កន្លែងដល់យុវជនកម្ពុជា តាមរយៈកម្មវិធីអាហាររូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner