Wu Lei បង្ហាញខ្លួនដំបូងនៅ La Liga ស្រូបបាន Fan ចិន៤០លាននាក់

អត្ថបទដោយ៖
ហេង វណ្ណា

ការផ្ទេររបស់កីឡាករ Wu Lei ពីក្លិប Shanghai SIPG មកកាន់ក្លិប Espanyol កាលពីខែមករាកន្លងទៅ ប្រហែលមិនសូវមានការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែនៅប្រទេសចិនពិតជារឿងមោទកភាព។ Lei បានបង្ហាញខ្លួនដំបូង ក្នុងនាមជាកីឡាករបម្រុងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពេលប្រកួតស្មើគ្នា ២-២ ជាមួយ Villarreal។ តាមការរាយការណ៍របស់ Espanyol ចំនួនអ្នកទស្សនាពីប្រទេសចិនមានដល់៤០លាននាក់ សម្រាប់ការលេងរយៈពេលបង្ហាញខ្លួន១២នាទីរបស់ Lei។

សម្រាប់ការប្រកួតដូចគ្នានេះ អ្នកទស្សនាតាមទូរទស្សន៍នៅប្រទេសអេស្ប៉ាញមានតែ១៧៧០០០។ យោងតាមកាសែតអេស្ប៉ាញ Marca ចំនួនអ្នកទស្សនារបស់ Espanyol បូកចូលគ្នាសម្រាប់១៧ប្រកួត ក្នុងរដូវកាលនេះ មានត្រឹមតែ៧លានប៉ុណ្ណោះ។ បច្ចុប្បន្ន Espanyol មានម្ចាស់ក្លិបជាមួយសេដ្ឋីចិនឈ្មោះ Chen Yansheng ហើយចាប់តាំងពីផ្ទេរ Lei ដែលគេឲ្យរហស្សនាមជា Maradona ចិន ក្លិប Espanyol កើនអ្នកគាំទ្រច្រើនមែនទែនពីប្រទេសចិន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner