Phil Jones បន្តកុងត្រាជាមួយ Man Utd រហូតដល់ឆ្នាំ២០២៣

អត្ថបទដោយ៖
ហេង វណ្ណា

ខ្សែការពារ Phil Jones បានពង្រីកកុងត្រាថ្មីជាមួយក្លឹប  Manchester United ដល់ឆ្នាំ២០២៣។ Jones វ័យ២៦ឆ្នាំ បង្ហាញខ្លួនបាន២០៨ប្រកួត នៅ Old Trafford ក្នុងនោះ១៦ប្រកួតនៅរដូវកាលនេះ ចាប់តាំងពីផ្ទេរពីក្លិប Blackburn Rovers កាលពីឆ្នាំ២០១១ ក្នុងតម្លៃខ្លួន១៧លានផោន។ អ្នកចាត់ការបណ្ដោះអាសន្នលោក  Ole Gunnar Solskjaer បាននិយាយថា កុងត្រាថ្មីនេះ សម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសគឺជាកុងត្រាដែលក្លឹបមានគម្រោងទុកមុន។

Solskjaer បន្តថា Jones ធ្លាប់ឈ្នះពាន Premier League, FA Cup ហើយ Europa League ហើយពេលនេះជាកីឡាករសិស្សច្បងម្នាក់។ Manchester United មិនទាន់ស្គាល់ពាក្យចាញ់សោះចាប់តាំងពី Solskjaer ចូលមកដឹកនាំជំនួសកន្លែង Jose Mourinho ពោល១០ប្រកួតឈ្នះ៩ ស្មើ១៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner