Alisson ជឿជាក់យ៉ាងមុតមាំថា Liverpool នឹងក្លាយជាម្ចាស់ជើងឯក Premier League នារដូវកាលនេះ

អត្ថបទដោយ៖
Kien Sereyvuth

អ្នកចាំទីដៃទី១របស់ក្លិប Liverpool កីឡាករ Alisson Becker នៅតែមានទំនុកចិត្តខ្ពស់ថា ក្លិបរបស់ខ្លួននឹងឈ្នះតំណែងជើងឯកកំពូលអង់គ្លេសជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល២៩ ឆ្នាំចុងក្រោយនេះ បើទោះបីជាក្រុម Man City កំពុងដាក់សម្ពាធយ៉ាងណាក៏ដោយ។

ជ័យជម្នះ ២-០ របស់ក្រុមមេឃខៀវ Man City កាលពីថ្ងៃពុធ បានធ្វើឱ្យក្រុមការពារតំណែងជើង ឯកឈរនៅកំពូលតារាងបណ្ដោះអាសន្នសិន ខណៈក្រុមហង្សក្រហម Liverpool បានកាន់កាប់ តំណែងកំពូលនេះអស់ រយៈពេលជាងពីរខែកន្លងមកនេះ។

Man City មានការប្រកួតច្រើនជាង Liverpool ហើយបន្ទាប់ពីទទួលជ័យជម្នះ នៅក្នុងកីឡដ្ឋាន Goodison Park រួចមក ក្លិបមេឃខៀវប្រកួតវគ្គផ្តាច់ព្រ័ត្រ LEAGE Cup នៅចុងខែនេះ ប៉ុន្តែបន្ទាប់ពីក្រុម Liverpool១-១ Leicester City រួចមកពួកគេបានបន្តស្មើជាមួយ West Ham ក្នុង លទ្ធផល ១-១ បន្តទៀតដែលនេះធ្វើឲ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការត្រឡប់ទៅឈរនៅកំពូលតារាងវិញ។

អ្នកចាំទីដែលទិញពីក្លិប AS Roma ក្នុងតម្លៃខ្លួនដ៏ថ្លៃ Alisson បានប្រាប់ Sky Sports ថា ” ហង្សក្រហម នឹងឈ្នះពាន Premier League។ អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបន្តថា៖ ” អ្នកគ្រប់គ្នាចង់ឈ្នះពានរង្វាន់នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner