ខ្សែការពារដ៏រឹងមាំ Sergio Ramos ជាប់ឈ្មោះជាកីឡាករបានកាតច្រើនជាងគេ ក្រោយពីបញ្ចប់ការប្រកួតរវាង Barcelona និង Real Madrid

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែការពារដ៏រឹងមាំ Sergio Ramos ជាប់ឈ្មោះជាកីឡាករបានកាតច្រើនជាងគេ ក្រោយពីបញ្ចប់ការប្រកួតរវាង Barcelona និង Real Madrid ក្នុងលទ្ធផល ១-១ ខ្សែការពារ Sergio Ramos បានក្លាយជាកីឡាករ ទទួលបានកាតច្រើនជាងគេក្នុងការប្រកួត El Clasico។ Ramos ត្រូវបានគេទទួលស្គាល់ជាខ្សែការពារកណ្ដាលដ៏រឹងមាំប្រចាំក្លិប Real Madrid និងជម្រើសជាតិអេស្ប៉ាញ ប៉ុន្តែជាញឹកញាប់គេតែងតែទទួលបានកាតរាល់ ពេលប្រឹងការពារ។

ខ្វះតែ១០នាទីបញ្ចប់ការប្រកួត Ramos ត្រូវអាជ្ញាកណ្ដាលផ្ដល់កាតលឿង ក្រោយបង្កកំហុសក្នុងការប្រកួត El Clasico ។ សម្រាប់កាតនេះបានធ្វើឲ្យ Sergio ក្លាយជាកីឡាករទទួលបានកាតច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ El Clasico ។ ក្រៅពី El Clasico គេក៏ជាកីឡាករបានកាតច្រើនជាងគេនៅ Real Madrid, La Liga, Champions League និងជម្រើសជាតិអេស្ប៉ាញ។ សរុបកាតរបស់ Ramos ពេលនេះមានកាត់លឿង២១០ និងកាត ក្រហម២៤ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner