ក្លិបសេះបង្កង់ និងអតីតក្លិប២ ជូនពរ Ronaldo ថ្ងៃខួបកំណើត លើកលែងតែ Real

អត្ថបទដោយ៖
ហេង វណ្ណា

បើទោះបីជា Cristiano Ronaldo បានចំណាយពេលជិត១០ឆ្នាំ ឈ្នះពានយ៉ាងច្រើននៅទីនោះក៏ក្លិបយក្សរបស់អេស្ប៉ាញ មិនបានបង្ហោះសារជូនពរអតីតកីឡាកររបស់ខ្លួនដែរ ធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំង ហើយខ្លះបន្ទោសក្លិបនេះថា ខ្វះការគោរពដល់កីឡាករម្នាក់ដែលគ្រប់គ្នាចាត់ទុកជាវីរបុរស នៅថ្ងៃថ្ងៃខួបកំណើតគម្រប់៣៤ឆ្នាំ។ ប៉ុន្តែ Ronaldo ទទួលសារជូនពរពីមិត្តរួមក្រុម ជាពិសេសពីអ្នកគាំទ្រនៅជុំវិញពិភពលោក ខ្សែប្រយុទ្ធឆ្នើមពាក់លេខ៧រូបនេះក៏ទទួលសារជូនពរផងដែរ ពីអតីតក្លិប Sporting, Manchester United និងក្រុមជម្រើសជាតិព័រទុយហ្គាល់។ មិនខុសពីនេះ Juventus ដែលជាក្លិបបច្ចុប្បន្នរបស់គេក៏បានបង្ហោះសារជូនពរ លើបណ្ដាញសង្គមដូចគ្នា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner