ក្រុមមេឃខៀវ Man City ឡើងកំពូលតារាង Premier Leagueខណៈ Barcelona និង Real Madrid ស្មើគ្នា នៅពាន Copa del Rey

អត្ថបទដោយ៖
ហេង វណ្ណា

Manchester City បានឡើងទៅកំពូលតារាង Premier League លើកដំបូងគិតចាប់ពីថ្ងៃទី១៦ ខែធ្នូមក ក្រោយយកឈ្នះ Everton  ២:០។ ខណៈ ក្លិប Barcelona ១:១ Real Madrid នៅពាន Copa del Rey ។
២គ្រាប់របស់មេឃខៀវ រកបានដោយកីឡាករ Laporte នៅនាទី៤៥+២ និងគ្រាប់បាល់ទី២ រកបាន Gabriel Jesus នៅនាទី៩០+៧ ជ័យជម្នះនេះបានធ្វើឲ្យ Man City ឈរលេខ១ជំនួសហង្សក្រហម Liverpool បណ្តោះអាសន្ន ដោយមានពិន្ទុ៦២ស្មើគ្នា តែ Man City មាន គ្រាប់បាល់ចំណេញច្រើនជាង។

គួរបញ្ជាក់ថា ក្រុមលោក Pep Guardiola ធ្វើការប្រកួតមុន Liverpool ១ប្រកួតដោយសារក្រុមហង្សក្រហមត្រូវលេង វគ្គផ្ដាច់ព្រ័ត្រពាន League Cup ជាមួយ Chelsea នៅថ្ងៃទី២៤ ខែនេះ។ ចំណែកឯជំនួបដ៏សំខាន់ ដែលគេហៅថា El Clasico យប់មិញ រវាង Barcelona និង Real Madrid បានបញ្ចប់ ក្នុងលទ្ធផល ១:១ នៅទឹកដី Nou Camp។ យ៉ាងណា ពាន Copa del Rey និងត្រូវជួបគ្នានៅជើងទី២ ម្តងទៀត។ លទ្ធផលស្មើរគ្នាយប់មិញ ធ្វើសម្រេចដោយកីឡាករ Vázquez នៅនាទីទី៦ អោយក្លិបស្តេចសរ តែ Malcom តាមស្មើឲ្យ Barcelona នៅនាទី៥៧៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner