ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong ត្រូវបានក្លិបលីគកំពូលកូរ៉េខាងត្បូងមួយខ្ចីជើង

អត្ថបទដោយ៖
ហេង វណ្ណា

ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong អាចនឹងទៅលេងនៅកូរ៉េខាងត្បូង បន្ទាប់ពីក្លិបមួយ ក្នុងលីគកំពូលកូរ៉េខាងត្បូងខ្ចីជើង។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ កំពុងបង្ហាញទម្រង់លេងល្អពេលថ្មីៗនេះ ពិសេសនៅ AFC Asian Cup 2019 ដោយជួយក្លិបឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ខ្សែប្រយុទ្ធរូបនេះ ក៏បានបញ្ជាក់ថា  មានបំណងចង់អភិវឌ្ឍន៍សមត្ថភាព និងប្រកួតប្រជែងថ្មីហើយកន្លែងដែលរូបគេចង់ទៅគឺ មានកូរ៉េខាងត្បូង ជប៉ុន និងថៃ។
 
ពេលនេះ  ក្លិប Incheon United FC នៅ K- League ខិតជិតចុះកុងត្រាយក Cong Phuong ពីក្លិបវៀតណាម HAGL FC ។ Incheon United FC ឈរចំណាត់ថ្នាក់លេខ៩ ក្នុងលីគកំពូលកាលពីរដូវកាលមុន ហើយពេលនេះស្ថិតក្រោមការដឹកនាំរបស់លោក Jorn Andersen កូនកាត់អាល្លឺម៉ង់-ន័រវែស។ ក្លិបលេងនៅ K-League មួយនេះកំពុងតែបោះជំរំហ្វឹកហាត់ មុនបើករដូវកាលនៅខេត្ត ឈៀងម៉ៃ ប្រទេសថៃ ប៉ុន្មានសប្ដាហ៍រួចមកហើយ។

តាមប្រភពដដែល កិច្ចពិភាក្សារវាង Incheon United FCនិង Cong Phuong ឈានដល់ដំណាក់កាលចុងក្រោយហើយ ស្របពេលខ្សែប្រយុទ្ធរូបនេះបានទៅលេងនៅកូរ៉េខាងត្បូងខាងមុខនេះ។ កីឡាករវ័យ២៤ឆ្នាំលេងឲ្យ HAGL FC ចាប់តាំងពីឆ្នាំ២០១៥ ប៉ុន្តែរូបគេបានចាកចេញកាលពីឆ្នាំ ២០១៦ លេងខ្ចីជើងនៅ ក្លឹបលីគទី២ជប៉ុន Mito HollyHock ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner