ពានរង្វាន់ហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន គ្រោងដំណើរការពាក់កណ្តាលខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៣ ប្រចាំឆ្នាំ២០១៩ ដែលគ្រោងនឹងចាប់ផ្តើមប្រកួត នាពាក់កណ្តាលខែកុម្ភៈ ខាងមុខឆាប់ៗនេះ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថា ការប្រកួតនេះ គឺជាបើកឱកាសដល់ក្លិប-សមាគមកីឡាហែលទឹកទំាងអស់ នៅទូទាំងប្រទេសត្រៀមកីឡាករ កីឡាការិនីចុះ ឈ្មោះចូលរួមប្រកួត ដែលនឹងធ្វើឡើងនាថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនគុណភាពកីឡាករ កីឡាការិនីហែលទឹកថ្នាល ឲ្យមានបច្ចេកទេស និងសមត្ថភាពកាន់តែល្អប្រសើរបន្ថែមទៀតឈានទៅ ផលិតធនធានឲ្យកាន់តែសម្បូរបែបត្រៀមទទួលធ្វើម្ចាស់ ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

សហព័ន្ធហែលទឹកបានកំណត់កម្រិតអាយុដែលអាចចូលរួមប្រកួតបាន រួមមាន៖វិញ្ញាសាបុរស និងនារី ចាប់ពី១២ឆ្នាំឡើងទៅ និងបុរសជនពិការ។ វិញ្ញាសាការប្រកួតត្រូវបាន បែងចែកចេញ ជា៣ វិញ្ញាសា ដោយបុរស នារី មាន១៨វិញ្ញាសា ក្នុងនោះមានផ្នែកជនពិការមាន២វិញ្ញាសា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner