ក្រុម Cambodia All Stars សាកល្បងកម្លាំងជាមួយ African All Star មុនប្រកួតមិត្តភាពអន្តរជាតិជាមួយ SCG Muangthong United

អត្ថបទដោយ៖
Kien Sereyvuth

ក្រុម Cambodia All Stars មកពីបណ្តាក្លិបលីគកំពូលកម្ពុជា ដែលប្រសិទ្ធនាមឲ្យថា K-Cement Cambidia All Star ប្រមូលផ្តុំបង្កើនការហ្វឹកហាត់យ៉ាងសកម្ម និងបានប្រកួត សាកល្បងបច្ចេកទេសជាមួយក្រុមចម្រុះ African All Star ដែលប្រកបអាជីពនៅកម្ពុជា ដោយប្រកួតចាញ់ដោយលទ្ធផល ០:៣ កាលពីល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ មុនត្រៀមទទួលស្វាគមន៍ក្រុមភ្ញៀវមកពីលីគកំពូល ប្រទេសថៃ SCG Muangthong United នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃសៅរ៍ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុម K-Cement Cambidia All Star ក្រោមការដឹកនាំពីគ្រូបង្គោល លោក ភា សុភ័ក្ត្រា បានប្រកួតចាញ់ ក្រុម African All Star នៅក្នុងការប្រកួតមិត្តភាពសាកល្បង បច្ចេកទេសជាមួយគ្នា។ ក្រុម K-Cement Cambodia All Stars ប្រមូលផ្ដុំហ្វឹកហាត់បានរយៈពេល២ថ្ងៃ ហើយបានប្រកួតមិត្តភាពជាមួយក្រុម African All Stars ដោយ African All Stars រកបាន១គ្រាប់ នៅវគ្គទី១ និងនៅវគ្គទី២ ក្រុមនេះធ្វើសម្រេចបាន ២ គ្រាប់បន្ថែម ខណៈក្រុម K-Cement Cambodia All Stars ព្យាយាមវាយសម្រុកលើគូ ប្រកួតដែរ ប៉ុន្តែធ្វើមិនបានសម្រេចឡើយ។

ក្រុម K-Cement Cambodia All Stars នឹងត្រៀមការប្រកួតផ្លូវការជាមួយក្រុម Muangthong United នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភៈខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលកាលពីឆ្នាំ២០១៧ ក្រុមខ្លាំងថៃបានយកឈ្នះក្រុមម្ចាស់ផ្ទះ ៤:០ ក្រោយក្រុម K-Cement Cambodia All Stars យកឈ្នះ ៤-៣ ក្នុងជំនួបមិត្តភាពកាលពីឆ្នាំ២០១៦។

សូមបញ្ជាក់ថា សម្រាប់សំបុត្រចូលរួមទស្សនាការប្រកួតដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់លក់ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃប្រកួតតែម្តង ដោយតម្លៃសំបុត្រតំបន់មានកៅអីអង្គុយតម្លៃ១ម៉ឺនរៀល និងកន្លែងគ្មានដំបូលតម្លៃ៥,០០០រៀល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner