គ្រូបង្វឹកក្លិប Paris Saint-Germain បញ្ជាក់ថា គ្មាន Neymar ក៏យើងនៅមាន Mbappe

អត្ថបទដោយ៖
Kien Sereyvuth

គ្រូបង្វឹករបស់ក្លិប Paris Saint-Germain លោក Thomas Tuchel និយាយ ថា ទោះ Neymar មិននៅក៏យើងនៅមាន Kylian Mbappe។ ដោយសារតែបញ្ហារបួសជើងកាលពីខែមុនទើបតម្រូវឲ្យ Neymar ត្រូវសម្រាក ព្យាបាល និងអវត្តមានពីទីលានរហូតដល់ខែមេសា នឹងខកខានការប្រកួតទាំងពីជើងនៃការប្រកួតវគ្គ១៦ក្រុម នៅក្របខណ្ឌ Champions League ទល់នឹង Manchester United ។ ការប្រកួតទាំង២លើក និងគ្មានខ្សែ ប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់ ខណៈក្លិប PSG ៤:១  Rennes បន្ទាប់ពីចាញ់ Lyon ២:១  ជាលើកដំបូង នៅក្នុងក្របខ័ណ្ឌ Ligue 1 នារដូវកាលនេះ កាលពីចុងសប្តាហ៍កន្លងទៅ។

សូមបញ្ជាក់ថា ក្លិបយក្សបារាំង Paris Saint-Germain នឹងត្រូវធ្វើដំណើរទៅកាន់ ទឹកដី Old Trafford នៅថ្ងៃទី១៣ ខែកុម្ភៈសម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League  នឹងក្លិប បិសាចក្រហម Manchester United ខណៈជើងទី២ នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Parc des Princes របស់ PSG វិញនាថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩ខាងមុខ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner