កម្ពុជា​និង​ថៃ​ត្រៀម​ចរចា​លើ​តំបន់​មាន​ប្រេង​កាត​ត្រួត​គ្នា​ឡើង​វិញ

អត្ថបទដោយ៖

បើទោះបីជាមិនទាន់កំណត់ថ្ងៃជាក់លាក់មែន ប៉ុន្តែរដ្ឋាភិបាលកម្ពុជា​បានអះអាងថា​ ជំនួបចរចាលើតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនឹងត្រូវធ្វើឡើងក្រោយជំងឺកូវីដ១៩។​ នេះគឺជាការបញ្ជាក់ពីអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែនិងថាមពលជាមួយកាសែតក្នុងស្រុកកាលពីពេលថ្មីៗនេះ។​

តំបន់ដែលត្រួតគ្នានេះ មានផ្ទៃក្រឡា ២៦.០០០ ម៉ែតការ៉េ​ ដែលត្រូវបានកាន់កាប់ដោយប្រទេសទាំងពីរចាប់តាំងពីទសវត្សទី ៧០មក ហើយការកាន់កាប់នេះមានការចុះអនុស្សារណយោគយល់ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ តែត្រូវអាក់ខានដោយសារជម្លោះនយោបាយផ្ទៃក្នុងថៃកាលពីឆ្នាំ​២០០៩។ ប្រទេសទាំងពីរធ្លាប់ជួបចរចាជាមួយគ្នាចំនួន២លើកគឺនៅក្នុងឆ្នាំ​២០១១ និងឆ្នាំ​២០១៤ ប៉ុន្តែគ្មានលទ្ធផល។​

បើតាមការវាយតម្លៃតំបន់ត្រួតស៊ីគ្នានេះ មានប្រេងប្រមាណ៥០០លានបារ៉ែល។ដោយសារតែបញ្ហាខ្វែងគំនិតគ្នាលើតំបន់ត្រួតស៊ីគ្នានេះ ប្រទេសទាំងពីរនៅមិនទាន់បានទាញយកដំណក់ប្រេង និងឧស្ម័ននៅឡើយទេ។ យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរ៉ែនិងថាមពល រំពឹងថាការចរចានឹងអាចកើតឡើងឆាប់ៗពេលដែលកូវីដបញ្ចប់៕

ads banner
ads banner
ads banner