Henrikh Mkhitaryan បាក់ឆ្អឹងប្រអប់ជើងមិនអាចជួយ Arsenal នៅវគ្គបន្តបាន

អត្ថបទដោយ៖
Kien Sereyvuth

តាមការប្រកាសរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Henrikh Mkhitaryan ត្រូវសម្រាក៦សប្ដាហ៍ដោយសាររបួសបាក់ឆ្អឹងប្រអប់ជើងខាងស្ដាំ។ ខ្សែបម្រើ Mkhitaryan វ័យ២៩ឆ្នាំ ត្រូវបានប្ដូរចេញនៅវគ្គទីមួយ អំឡុងពេលលេងក្នុងពាន League Cup វគ្គ៨ក្រុមចុងក្រោយចាញ់ Spurs និងអវត្តមាននៅ Premier League ពេលឈ្នះ Burnley។

សូមបញ្ចាក់ថា នៅរដូវកាលនេះ Mkhitaryan រកបាន៤គ្រាប់ ឲ្យក្រុមកាំភ្លើងធំ Arsenal។ បញ្ហារបួសរបស់ Mkhitaryan មានន័យថា ស្ថិតចូលក្នុងបញ្ជីកីឡាកររបួសរបស់ Arsenal ជាមួយ Danny Welbeck និងខ្សែការពារ Rob Holding ប៉ុន្តែអ្នកទាំងពីរ រំពឹងថានឹងអាចត្រលប់ក្លិបនៅរដូវកាលក្រោយឯណោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner