ក្លិប Paris St Germain ចង់បានខ្សែបម្រើ Abdoulaye Doucoure របស់ក្លិប Watford

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបយក្សបារាំង Paris St Germain គ្រោងផ្ដល់សំណើរតម្លៃ៣០លានផោន ដើម្បីនាំខ្សែបម្រើជនជាតិបារាំង Abdoulaye Doucoure របស់ក្លិប Watford ត្រលប់ទៅ Ligue 1 វិញ។ 

Doucoure វ័យ២៥ឆ្នាំ ដែលធ្លាប់ជាប់ជម្រើសជាតិយុវជនបារាំង អាយុក្រោម១៧ឆ្នាំ ដល់យុវជនអាយុក្រោម២១ឆ្នាំ បានវិវឌ្ឍន៍ខ្លួនក្លាយជាខ្សែបម្រើល្អបំផុតម្នាក់ ក្នុងក្របខណ្ឌ Premier League តាមរយៈល្បឿន និងកម្លាំងរបស់គេ ក្រោយមកចូលរួម Watford ក្នុងឆ្នាំ២០១៦។ ជាមួយគ្នានេះ អតីតគ្រូបង្វឹករបស់ Doucoure គឺលោក Marco Silva ដែលកំពុងដឹកនាំ Everton ក៏នៅតែមានចំណាប់អារម្មណ៍នាំគេទៅធ្វើការជាមួយគ្នាជាថ្មីដែរ។

សូមបញ្ជាក់ថា ក្លិប Tottenham និង Arsenal ក៏ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ Doucoure ដែរ ទោះបី Watford ទើបចងជើងគេដោយចុះកុងត្រាថ្មី៥ឆ្នាំ កាលពី ខែសីហាថ្មីៗនេះក៏ដោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner