ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ក្នុងការបង្ហាញខ្លួនដំបូងព្រឹត្តិការណ៍ប្រកួកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

អត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ ឆ្នាំ២០១៨ ដោយដណ្តើមបានមេដាយសរុប១០គ្រឿង មេដាយមាស៣គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ២គ្រឿង ខណៈក្រុមក្រសួងការពារជាតិដណ្តើមបានមេដាយច្រើនជាងគេសរុ១៣គ្រឿង មេដាយមាស៦គ្រឿង ប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង។

ថ្លែងក្រោយបញ្ចប់ពិធីបំពាក់មេដាយ លោក ពៅ ហុក គ្រូបង្វឹកក្លិបកីឡាអត្តពលកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ទោះបីវត្តមានដំបូងតែក្លិបក្រសួងសេដ្ឋកិច្ចប្រជែងបានចំណាត់ថ្នាក់លេខ២ដែរ សម្រាប់ជើងឯកថ្នាក់ឆ្នាំនេះ ហើយវាក៏ជាជោគជ័យធំមួយផងដែរ។ លោកអះអាងថា ប្រកួតជើងឯកឆ្នាំក្រោយ ក្លិប និងបង្កើនសមត្ថភាពអត្តពលិកឲ្យកាន់តែខ្លាំងខ្លា ធ្វើយ៉ាងណាប្រជែង យកចំណាត់ថ្នាក់លេខ១ឲ្យបាន។

ដោយឡែក ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានលើកឡើងថា ឆ្លងការប្រកួតរយៈ២ថ្ងៃនេះ យើងសង្កេតឃើញកីឡាករ កីឡាការិនី អត្តពលកម្ម ពិតជាមានទេពកោសល្យសមត្ថភាព ប៉ុន្តែបើប្រៀបធៀបទៅ និងកម្រិតបច្ចេកទេសប្រទេសក្នុងតំបន់ តាមរយៈការចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យ ឬក៍ព្រឹត្តិការណ៍អេស៊ានហ្គេមកន្លងមកឃើញថា សិទ្ធផលនៅកម្រឹតទៀបនៅឡើយទេ។ ដូច្នោះទាមទារឲ្យកីឡាករខិតខំហ្វឹកហាត់ឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពឈានទៅដណ្តើមមេដាយពីការប្រកួតលើឆាកអន្តរជាតិមកជូនកម្ពុជា។

ចំពោះលទ្ធផលវិញ ក្លិបក្រសួងការពារជាតិដណ្តើមបានមេដាយច្រើនជាងគេ សរុប១៣គ្រឿង ។ លេខ២ បានទៅលើក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយ សរុប១០គ្រឿង។ ចំណាត់ថ្នាក់លេខ៣ បានទៅវិទ្យាស្ថានជាតិអប់រំ និងកីឡា ដណ្តើមបានមេដាយសរុប៣គ្រឿង និងក្លិបដណ្តើមបានចំណាត់លេខ៤ បានទៅលើក្លិបមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រៃវែង ដណ្តើមបានមេដាយសរុបចំនួន៣គ្រឿង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner