ប្រធានក្លិប C G A បង្ហាញមោទនភាព ក្រោយគៀងគរបានសមាជិកគាំទ្រក្លិបច្រើន

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានក្លឹប C G A បង្ហាញមោទនភាពក្រោយគៀងគរបានសមាជិកគាំទ្រក្លឹបច្រើន
ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ក្លឹបកីឡាវាយកូនគោលស៊ីជីអេលើកទី១៤ ដែលបានដំណើរការប្រកួតពេញមួយព្រឹក នៅលើទីលានកីឡាវាយកូនគោល ហ្គ្រេនភ្នំពេញ កាលពីថ្ងៃ សៅរ៍ ចុងសប្តាហ៍បានបញ្ចប់ដោយជោគជ័យ។

 ឯកឧត្តម ឯក វណ្ណឌី ប្រធានក្លឹបកីឡាវាយកូនគោលស៊ីជីអេ បានបញ្ជាក់ថា ការរៀបចំ ប្រកួត ពាន រង្វាន់ស៊ីជីអេពីមួយលើកទៅមួយលើកកាន់តែទទួលបានជោគជ័យ ខណៈដែលការគាំទ្រឧបត្ថម្ភនិង ការចូលរួមពីសមាជិកកាន់តែមានចំនួនច្រើន បានបង្កលក្ខណៈឪ្យព្រឹត្តិការណ៍ប្រកួតប្រព្រឹត្ត ទៅដោយ បរិយាកាសសប្បាយរីករាយ ។ ប្រធានក្លឹបរូបនេះ បានបង្ហាញមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីក្លឹបកីឡា វាយកូនគោលរបស់ខ្មែរមួយនេះអាចគៀងគរបានសមាជិកចូលរួមគាំទ្ររហូត ជាង១០០នាក់ ដែល បង្ហាញពីការដាក់គ្រឹះយ៉ាងមាំក្នុងការរួមចំណែកបំផុស និងអភិវឌ្ឍន៍វិស័យកីឡាវាយកូនគោល នៅកម្ពុជា ពិសេសគឺការរួមចំណែកបណ្តុះធនធានកីឡាករការិនីល្អៗជូនសហព័ន្ធ ដើម្បីសហព័ន្ធយកទៅបណ្តុះបន្តត្រៀមការប្រកួតលើឆាកអន្តរជាតិធំៗ ។ សម្ភាសន៍
  ភាពជោគជ័យ និងការចូលរួមកាន់តែច្រើនពីមួយឆ្នាំទៅមួយត្រូវបានឯ ឧ ប្រធានក្លឹប C G A រូបនេះ បញ្ជាក់ថា ដោយសារកត្តាសន្តិភាព និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយខ្មែរបង្រួបបង្រួមគ្នា ប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាក៏មានរីកចំរើនគួរជាទីមោទនៈ ជាពិសេសកីឡាវាយកូនហ្គូលផងដែរ  ។

  លោក អ៊ុង ឌុច សេដ្ឋាវិរៈ ជ័យលាភីលេខ១ដណ្តើមបានពានធំក្នុងព្រឹត្តិការណ៍ប្រកួត កីឡាវាយ កូនគោលពានរង្វាន់ C G A លើកទី១៤ បានថ្លែងអំណរគុណដល់ក្លឹបកីឡាវាយកូនគោលស៊ីជីអេ ដែល បានបង្កើតព្រឹត្តិការណ៍កីឡាវាយកូនគោលរៀងរាល់៣ខែម្តង ផ្តល់ឱកាសដល់កីឡាករមិនមែនអាជីព បានជួបជុំប្រកួតគ្នា បង្កើតការរិតចំណងមិត្តភាព សាមគ្គីភាព ដើម្បីបំផុស និងជម្រុញ អភិវឌ្ឍន៍ វិស័យ កីឡាវាយកូនគោលនៅកម្ពុជាដល់ក្មេងជំនាន់ក្រោយ។

សម្រាប់លទ្ធផលប្រកួត ពានធំ លេខ១បានទៅកីឡាករ អ៊ុង ឌុចសេដ្ឋាវិរៈ ទទួលបានពិន្ទុ៦៣ ។ ចំណែកឯ Flight Premire លេខ១កីឡាករ ឈិន ចាន់សង្ហា ទទួលបានពិន្ទុ៦៨ ។ ចំណាត់ លេខ១ ផ្នែក Flight A  បានទៅលើកីឡាករ ជុំ សំបូ ទទួលបានពិន្ទុ៦៧ ។ ចំណាត់ថ្នាក់លេខ១ផ្នែក Flight B កីឡាករ កែវ វិបុល ទទួលបានពិន្ទុ៦៦ ។ ចំណាត់ថ្នាក់លេខ១ ផ្នែក Flight Seniorបានទៅលើកីឡាករ ផា នុង ទទួលបានពិន្ទុ៦៤ ។ ចំណាត់លេខ១ ផ្នែក Flight Lady បានទៅលើកីឡាការិនី ខាន់ វង់ ទទួលបានពិន្ទុ៦៣ ។ កីឡាករគ្មាន ហានីកាប់បានទៅលើកីឡាករ ចេង ហេង ទទួលបានពិន្ទុ៧០ ៕

ចំណាត់ថ្នាក់លេខ១ ផ្នែក Flight Seniorបានទៅលើកីឡាករ ផា នុង ទទួលបានពិន្ទុ៦៤។ ចំណាត់លេខ១ ផ្នែក Flight Lady បានទៅលើកីឡាការិនី ខាន់ វង់ ទទួលបានពិន្ទុ៦៣។ កីឡាករគ្មាន ហានីកាប់បានទៅលើកីឡាករ ចេង ហេង ទទួលបានពិន្ទុ៧០៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner