វត្តមានថ្ងៃដំបូងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិក្រុមអត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រជែងបានលទ្ធផលល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នាថ្ងៃទី២១ ខែធ្នូនេះ បានដំណើរការប្រកួតផ្លូវការ ហើយ ដោយប្រកួតនៅលើទីលានចំនួន២ គឺពហុកីឡាដ្ឋានជាតិ និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរ ភូមិន្ទ ស្ទាតចាស់ ។

លោក ផៃ សុខ អនុប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្ម បានអោយដឹងថា ការប្រកួតនៅឆ្នាំនេះ គណៈកម្មការបច្ចេកទេស រៀបចំការប្រកួតបានកំណត់ដាក់ចំនួន១៨វិញ្ញាសាអោយអត្តពលិកមកពីរាជធានីខេត្តធ្វើការប្រកួតប្រជែងដណ្តើមយកជ័យលាភី ។ លោក បញ្ជាក់ថា សម្រាប់លក្ខខណ្ឌដែលសហព័ន្ធបានកំណត់នោះ ក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនេះ ក្នុង១វិញ្ញាសាប្រកួតបានតែ២នាក់ ប៉ុណ្ណោះ ក្នុង១ក្លឹប ហើយក្នុងនោះ១នាក់អាចចូលរួមប្រកួត២វិញ្ញាសា លើកលែងតែវិញ្ញាសា ៤គុណ១០០ម៉ែត ។

ដោយឡែក លោក ពៅ ហុក គ្រូបង្វឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា អត្តពលិកខ្លួនទាំង៨នាក់ នៅព្រឹកថ្ងៃទី១ នៃព្រឹត្តិការណ៍ប្រកួតជើងឯកនេះ គឺទទួលបានលទ្ធផលជោគជ័យល្អប្រសើរ ដោយវិញ្ញាសាខ្លះប្រជែងដណ្តើមបានមេដាយមាស និងវិញ្ញាសាមួយចំនួនឈានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយ ។

គ្រូបង្វឹករូបនេះ បានបង្ហាញក្តីរំពឹងខ្ពស់ថា អត្តពលិកក្លឹបក្រសួងសេដ្ឋកិច្ចនូវមានលទ្ធភាពប្រជែងបានមេដាយមាសជូនក្លឹបបន្ថែម ទៀតពីវិញ្ញារត់៥០០០ម៉ែត្រ រត់១០០ម៉ែត្រ រត់២០០ម៉ែត្រ និងវិញ្ញាសារត់១០០ម៉ែត្រគុណ និង៤បុរសនារី ។

សូមបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មជ្រើស រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨លើកដំបូងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជូនអត្តពលិកចូលរួមចំនួននាក់ កីឡាករ៤នាក់ និងកីឡាការ៤នាក់ធ្វើការប្រកួតលើ៨វិញ្ញាសា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner